2026-03-19
ឃី ភារៈ
2026-03-19
ឃី ភារៈ
ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងនិយ័តករបរធនបាលកិច្ច ចុះអនុស្សរណៈនៃការយោគយល់ (MoU) បង្កើនកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងការចូលរួមលើកកម្ពស់ការអនុវត្តវិជ្ជាជីវៈមេធាវីក្នុងវិស័យបរធនបាលកិច្ច។
ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនិងបុគ្គលិកនៃស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយស។
យោងតាមការចុះផ្សាយរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ផ្អែកតាមអនុស្សរណៈនៃការយោគយល់ ដែលធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថាប័នទាំងពីរឯកភាពចំណុចចំនួន៤ រួមមាន៖ ទី១. រៀបចំឱ្យមានការបណ្តុះបណ្តាលនិងការផ្សព្វផ្សាយច្បាប់និងបទដ្ឋានគតិយុត្តទាក់ទងនឹងបរធនបាលកិច្ចដល់សមាជិកគណៈមេធាវី។
ទី២.បង្ហាញអំពីជំហរគាំទ្រគ្នាទៅវិញទៅមកក្នុងការផ្សព្វផ្សាយច្បាប់និងបទដ្ឋានគតិយុត្តទាក់ទងនឹងបរធនបាលកិច្ច ព្រមទាំងពង្រីកទីផ្សារការងាររបស់មេធាវីក្នុងវិស័យបរធនបាលកិច្ចតាមរយៈការបញ្ជ្រាបការយល់ដឹងអំពីតួនាទីមេធាវីក្នុងវិស័យបរធនបាលកិច្ច។
ទី៣. ការបញ្ចូលមុខវិជ្ជាសិក្សាពាក់ព័ន្ធនឹងបរធនបាលកិច្ចក្នុងការបណ្តុះបណ្តាលសិស្សមេធាវី ដោយមានជំនួយបច្ចេកទេសពីនិយ័តករបរធនបាលកិច្ច។ និង៤.ការលើកឡើងពីបញ្ហាប្រឈមនិងដំណោះស្រាយដែលបានជួបប្រទះក្នុងការអនុវត្តវិជ្ជាជីវៈមេធាវីក្នុងវិស័យបរធនបាលកិច្ច៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី