SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារ​ ARDB ប្តេជ្ញា​ជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា​មក​កាន់​ទី​ផ្សារ​ប្រទេស​ចិន


ធនាគារ​ ARDB ប្តេជ្ញា​ជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា​មក​កាន់​ទី​ផ្សារ​ប្រទេស​ចិន
ធនាគារ-ហិរញ្ញវត្ថុ

2026-03-10

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2026-03-10

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) បានប្តេជ្ញាបន្ត​ការ​គាំទ្រ​ និង​ជំរុញការនាំចេញ​អង្ករ​កម្ពុជា​មក​កាន់​ទី​ផ្សារ​ប្រទេស​ចិន ក្នុងជំនួបជាមួយក្រុម​ហ៊ុន​រដ្ឋ​ COFCO Grains នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ នា​រដ្ឋ​ធានី​ប៉េកាំង​ ប្រទេសចិន​។

ក្នុងជំនួបពិភាក្សា នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ គឺ​ផ្តោត​សំខាន់​លេី​ការ​ពង្រឹង​សមត្ថភាព​ផលិត​ និង​គុណភាព​ស្រូវ​អង្ករ​កម្ពុជា​សម្រាប់​នាំចេញ​ ដោយ​ក្នុង​នោះ ​ធនាគារ​ ARDB និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ នឹង​ធ្វើ​ជា​តួ​អង្គ​រួម​គ្នា​ក្នុង​ការ​សហប្រតិបត្តិការ​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ​ផ្សេង​ទៀត​លេី​កិច្ចការនេះ។

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ បានលើកឡើងថា ធនាគារ ​ARDB នឹង​សម្របសម្រួល​ក្នុង​ការ​ទូទាត់​ជាអន្តរជាតិ​(Cross Border Settlement) ដេីម្បី​សម្រួល​លំហូរ​សាច់​ប្រាក់​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់ប្រទេសចិន ក្នុងនោះក្រុម​ហ៊ុន​ COFCO Grains បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ និងបន្ត​ជំរុញការ​នាំ​ចូល​អង្ករ​កម្ពុជា​មក​កាន់​ទីផ្សារ​ប្រទេស​ចិន​ផងដែរ​៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី