SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឱកាសប្រកួតតែងនិពន្ធបទចម្រៀង និងកំណាព្យ ចូលរួម «អបអរសាទរព្រះរាជពិធីខួបចម្រើនព្រះជន្ម សម្តេចម៉ែ»


ឱកាសប្រកួតតែងនិពន្ធបទចម្រៀង និងកំណាព្យ ចូលរួម «អបអរសាទរព្រះរាជពិធីខួបចម្រើនព្រះជន្ម សម្តេចម៉ែ»
សង្គមជាតិ-សេដ្ឋកិច្ច

2026-03-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-03-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាបម្រើការនៅក្រសួងព្រះបរមរាជវាំង និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំកម្មវិធីប្រកួតតែងនិពន្ធបទចម្រៀង និងកំណាព្យ ដើម្បីចូលរួម «អបអរសាទរព្រះរាជពិធីខួបចម្រើនព្រះជន្ម គម្រប់៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។

បេក្ខជន និងបេក្ខនារី ដែលជាប់ជ័យលាភីចំនួន ២រូប នឹងត្រូវប្រកាសជាផ្លូវការដើម្បីទទួលរង្វាន់៖ ចំពោះជ័យលាភីតែងនិពន្ធចម្រៀង ១រូប នឹងទទួលបានពានរង្វាន់មួយ និងទឹកប្រាក់ចំនួន ៩លានរៀល និងជ័យលាភីតែងនិពន្ធកំណាព្យ ១រូប ទទួលបានពានរង្វាន់មួយ និងទឹកប្រាក់ចំនួន ៤លានរៀល។

ចំពោះលក្ខខណ្ឌនៃការប្រកួត បេក្ខជន និងបេក្ខនារី ត្រូវផ្ញើពាក្យសុំចូលរួម និងស្នាដៃតែងនិពន្ធ បទចម្រៀង ឬកំណាព្យ រួមជាមួយអត្ថបទ មកគណៈកម្មាការដើម្បីវាយតម្លៃ ចាប់ពីថ្ងៃទី២ ខែមីនាឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៦ មុនម៉ោង ៥រសៀលជាកំហិត។ បេក្ខជន និងបេក្ខនារី ត្រូវតែងនិពន្ធបទចម្រៀង ឬកំណាព្យថ្មី (Original) ហើយមិនធ្លាប់ផ្សព្វផ្សាយ ឬបង្ហាញជាសាធារណៈពីមុនមក។ រាល់កំណាព្យទាំងអស់ នឹងត្រូវបានពិនិត្យយ៉ាងហ្មត់ចត់បំផុត ពីសំណាក់គណៈកម្មការ។ លើសពីនេះ បេក្ខជន និងបេក្ខនារី ដែលជាប់ជ័យលាភីចំនួន ២រូប នឹងត្រូវប្រកាសជាផ្លូវការដើម្បីទទួលរង្វាន់។

បេក្ខជន និងបេក្ខនារី ត្រូវផ្ញើស្នាដៃនិពន្ធបទចម្រៀង និងកំណាព្យ ដែលមានចំណងជើង និងការណែនាំខ្លួនទាំង អត្ថបទ និង MP3 មកកាន់គណៈកម្មការរៀបចំការប្រកួតតាមរយៈប្រព័ន្ធតេលេក្រាម (Telegram) ៖ ០១៥ ៧៩៨ ៥៩៥។ សម្រាប់ពាក្យសុំចូលរួម និងពត៌មានផ្សេងៗ អាចចុចលើតំណភ្ជាប់ដើម្បីចូលក្នុងគ្រុបតេលេក្រាមខាងក្រោម https://t.me/+pjrSayjXLXhkZmY1






នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី