SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

Google នាំយកមុខងារ Gemini AI បន្ថែមទៀតទៅកាន់ Chrome Browser


Google នាំយកមុខងារ Gemini AI បន្ថែមទៀតទៅកាន់ Chrome Browser
A+ A-

ភ្នំពេញ៖ កាលពីចុងខែមករា Google បានប្រកាសពីការនាំយកមុខងារ Gemini AI បន្ថែមទៀតទៅកាន់ Chrome Browser របស់ខ្លួន។ មុខងារដែលដំណើរការដោយ Gemini រួមមាន ឧបករណ៍បង្កើតរូបភាព Nano Banana, មុខងារ Personal Intelligence របស់ Google និង Auto browse ដែលជាឧបករណ៍ Agentic AI អនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ជា Browser អនុវត្តកិច្ចការផ្សេងៗនៅទូទាំងគេហទំព័រជាមួយ Prompt តែមួយ។

Google ក៏កំពុងណែនាំការរចនា Chrome ថ្មី ដែលរួមបញ្ចូល Panel មួយនៅខាងស្តាំនៃ Browser ដែលធ្វើឱ្យ Gemini Chatbot អាចប្រើបាននៅពេលដែលអ្នកប្រើប្រាស់ចូលទៅកាន់ Browser។ ការនាំយកមុខងារបន្ថែមទៀតនេះ គឺជាជំហានចុងក្រោយបំផុតដែល Google បានអនុវត្ត ដើម្បីកែលម្អ Browser របស់ខ្លួនជាមួយនឹងមុខងារ AI។ នេះជាគន្លឹះរបស់ក្រុមហ៊ុន សម្រាប់ប្រកួតប្រជែងជាមួយក្រុមហ៊ុនដូចជា OpenAI ដែលជាអ្នកបង្កើត ChatGPT និងអ្នកអភិវឌ្ឍន៍ Claude Anthropic ដោយសារតែ Browser គឺជាកន្លែងចម្បងសម្រាប់អ្នកប្រើប្រាស់ ដើម្បីធ្វើអន្តរកម្មជាមួយសេវាកម្ម AI៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី