SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកសិកម្ម៖ ធនធានមនុស្ស ជាតម្រូវការចាំបាច់ក្នុងវិស័យកសិកម្ម ត្រូវមានចំណេះដឹង និងចំណេះជំនាញផ្សារភ្ជាប់ទៅនឹងការគិតគូរពិចារណាច្បាស់លាស់


រដ្ឋមន្ត្រីកសិកម្ម៖ ធនធានមនុស្ស ជាតម្រូវការចាំបាច់ក្នុងវិស័យកសិកម្ម ត្រូវមានចំណេះដឹង និងចំណេះជំនាញផ្សារភ្ជាប់ទៅនឹងការគិតគូរពិចារណាច្បាស់លាស់
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ធនធានមនុស្ស ជាតម្រូវការចាំបាច់ក្នុងវិស័យកសិកម្ម ត្រូវមានចំណេះដឹង និងចំណេះជំនាញផ្សារភ្ជាប់ទៅនឹងការគិតគូរពិចារណាច្បាស់លាស់ និងអនុវត្តជាក់ស្ដែងប្រកបដោយសត្យានុម័ត និងមានភាពច្នៃប្រឌិត។

ក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៥-២០២៦ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តម ឌិត ទីណា បានលេីកឡេីងពីវឌ្ឍនភាពនៃការវិវត្តន៍ថ្មីក្នុងវិស័យកសិកម្ម ដេីម្បីឱ្យសិស្សនិស្សិត បានយល់ដឹងពីភាពចាំបាច់នៃវិស័យកសិកម្មក្នុងការធានាសន្តិសុខស្បៀង និងការជួយទ្រទ្រង់វិស័យដទៃទៀត ដើម្បីសម្រេចបាននូវគោលដៅ «មានហូប មានប្រេី មានបាន និងមានរហូត»។ 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏បានបញ្ជាក់ពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលជាជំនួយការបច្ចេកទេសជួយកសិករ និងការចងក្រងសហគមន៍កសិកម្មទំនេីប ដែលផ្ដល់អត្ថប្រយោជន៍ច្រើនជូនប្រជាកសិករជាពិសេសការកាត់បន្ថយថ្លៃដើមនិងការធានាតម្លៃនិងទីផ្សារទុកមុន៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី