2024-03-20
SME News
2024-03-20
SME News
ភ្នំពេញ៖ ពលរដ្ឋអាចយកក្រដាសប្រាក់រៀលដែលចាស់ ទក់ រហែក ប្តូរយកក្រដាសប្រាក់ថ្មីវិញ ដោយមិនគិតថ្លៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស ចាប់ពីថ្ងៃទី២០-២៩ ខែមីនា ឆ្នាំ២០២៤។
ការបើកឱ្យប្តូរយកក្រដាសប្រាក់ថ្មីនេះ ធនាគារជាតិនៃកម្ពុជា សហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង រៀបចំយុទ្ធនាការ«ស្រលាញ់ប្រាក់រៀល» និងអបអរសាទរខួបលើកទី៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ - ២០ មីនា ២០២៤) ព្រមទាំងការគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ ធនាគារជាតិនៃកម្ពុជា ដែលក្នុងនាមជាអាជ្ញាធររូបិយវត្ថុជាតិ ទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវាដល់ប្រជាពលរដ្ឋ នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ចាប់ពីម៉ោង ៧:៣០ នាទី ដល់ម៉ោង ១១:០០ នាទី រៀងរាល់ថ្ងៃធ្វើការ ទោះជាមិននៅក្នុងអំឡុងពេលយុទ្ធនាការប្តូរប្រាក់រៀលក៏ដោយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី