SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល គ្រោងបោះផ្សាយមូលបត្រក្នុងទំហំ ១២៣លានដុល្លារ សម្រាប់ឆ្នាំ២០២៥


រដ្ឋាភិបាល គ្រោងបោះផ្សាយមូលបត្រក្នុងទំហំ ១២៣លានដុល្លារ សម្រាប់ឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-08

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយមូលបត្ររដ្ឋក្នុងទំហំ ៥០០ប៊ីលានរៀល ដែលស្មើនឹង ១២៣លានដុល្លារ នៅក្នុងឆ្នាំ២០២៥។ បើតាមសារាចរស្ដីពី ការអនុវត្តច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលមានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤,២០% នៃផ.ស.ស. នឹងត្រូវការគាំទ្រហិរញ្ញប្បទានក្រៅប្រទេសចំនួន ៣,៩៦%នៃផ.ស.ស. ស្មើនឹង ៨ ២៨០ប៊ីលានរៀល ត្រូវប្រមាណ ២ ០៣៥លានដុល្លារ។

ក្នុងហិរញ្ញប្បទានក្រៅប្រទេសដែលកម្ពុជាត្រូវការនេះ ក៏មានមូលនិធិទ្រទ្រង់ថវិកាក្នុងទំហំ ០,៩៤%នៃផ.ស.ស. ត្រូវជាប្រមាណ ១ ៩៧៥ ប៊ីលានរៀល ស្មើនឹង ៤៨៥ លានដុល្លារ និងថវិកាវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេសចំនួន ៣,០១% នៃផ.ស.ស. ស្មើនឹង ៦ ៣០៥ប៊ីលានរៀល ត្រូវនឹង ១ ៥៥០លានដុល្លារ។

ចំពោះ ការទូទាត់ប្រាក់ខ្ចី ដើម្បីរំលស់បំណុលសាធារណៈក្នុងប្រទេស និងក្រៅប្រទេស កម្ពុជា ត្រូវមានហិរញ្ញប្បទានចំនួន ៣,០៤%នៃផ.ស.ស. ដើម្បីបំពេញឱនភាពថវិកាជាតិ ព្រមទាំងមានតម្រូវការហិរញ្ញប្បទានទំហំ ១,១៦% នៃផ.ស.ស. ស្មើនឹង ២ ៤២៨ប៊ីលានរៀល ដែលស្របតាមវិធាន និងនីតិវិធីថ្មីនៃការទូទាត់ប្រាក់ខ្ចី ដែលបានកំណត់ក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី