2024-03-18
គិត បុប្ផា
2024-03-18
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តសៀមរាប សិក្សានិងរៀបចំឱ្យមានតំបន់ខ្សែក្រវ៉ាត់បៃតង នៅជុំវិញក្រុងសៀមរាប ដើម្បីធានាការផ្គត់ផ្គង់ផលិតផលកសិផល បន្លែ ផ្លែឈើ ត្រី សាច់ សម្រាប់បំពេញតម្រូវការទីផ្សារប្រចាំថ្ងៃ និងផ្គត់ផ្គង់ដល់វិស័យទេសចរណ៍។
ក្នុងពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» និងប្រកាសបើកយុទ្ធនាការ«ទស្សនាសៀមរាបឆ្នាំ២០២៤» សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ ជំរុញការផលិតផលិតផលទេសចរណ៍ឱ្យមានភាពសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ សំដៅជំរុញ«ការនាំចេញនៅនឹងកន្លែង» ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ជាពិសេស បង្កើតជាផលិតផលកសិទេសចរណ៍ ដើម្បីបង្កើនសក្ដានុពលទេសចរណ៍កម្ពុជា។
ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងក្នុងពិធីបើកផ្លូវការបុណ្យទន្លេលើកទី៨ កាលពីថ្ងៃទី១៦ ខែមីនា យ៉ាងដូច្នេះថា គ្រប់ក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាបង្កើតជាខ្សែច្រវ៉ាក់នៃផលិតកម្ម ដើម្បីឱ្យទីផ្សារមួយនេះ ដើរនៅនឹងកន្លែងតែម្តង។ ខ្ញុំសូមលើកទឹកចិត្តឱ្យវិស័យឯកជន រួមទាំងប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប រួមមាន៖ ភោជនីយដ្ឋាន សណ្ឋាគារ និងផ្សារជាដើម ដែលទាញយកផលិតផលលក់បន្ត នេះការជួយធានានូវទីផ្សារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី