2025-09-12
ឃី ភារៈ
2025-09-12
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង ឯកឧត្តម ឡេ ហើយជុង រដ្ឋមន្ត្រីការបរទេសវៀតណាម ផ្លាស់ប្តូរទស្សនៈអំពីបញ្ហាសន្តិសុខក្នុងតំបន់ និង បញ្ជាក់ឡើងវិញពីមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសជិតខាងទាំងពីរ។ ខណៈភាពតានតឹង នៃជម្លោះព្រំដែនកម្ពុជា-ថៃ កាត់បន្ថយ ឯកឧត្តម ប្រាក់ សុខុន អរគុណ វៀតណាម ចំពោះការគាំទ្រ ដល់កិច្ចព្រមព្រៀងឈប់បាញ់ នឹងការរួមចំណែក ក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស។
ក្នុងជំនួបតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងអំពីការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ដែល កំពុងកើនឡើង ព្រមទាំងបានជំរុញឱ្យពង្រឹង និងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចបន្ថែមទៀត។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ឡើងវិញ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដោយបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការជំរុញទំនាក់ ទំនងទ្វេភាគីលើគ្រប់វិស័យ និងក្នុងការរក្សាការសម្របសម្រួលជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌអាស៊ាន និងវេទិកាអន្តរ ជាតិ ផ្សេងៗទៀត។
រដ្ឋមន្ត្រីការបរទេស កម្ពុជា-វៀតណាម ទន្ទឹងរង់ចាំនូវការចូលរួម បន្ថែមទៀត រួមទាំងការរៀបចំកិច្ចប្រជុំលើកទី២១ របស់គណៈកម្មាធិការចម្រុះកម្ពុជា-វៀតណាម នៅពេលខាងមុខនេះ។ ពាក់ពន្ធ័បញ្ហា ព្រំដែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីវៀតណាម អំពីការវិវត្តជាវិជ្ជមានថ្មីៗ ទាក់ទិននឹងការកាត់បន្ថយភាពតានតឹង នៃជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ នៅខេត្តកោះកុង ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
តាមរយៈជំនួបខាងលើ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានរំលឹកដល់ដំណើរទស្សនកិច្ចថ្មីៗរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវៀតណាម កាលពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមការប្រារព្ធខួបអនុ ស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យជាតិវៀតណាម ក៏ដូចជាកិច្ចប្រជុំប្រកបដោយផ្លែផ្កា ជាមួយឯកឧត្តមអគ្គលេខាធិការបក្ស តូ ឡឹម ឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញជិញ និង ឯកឧត្តម ប្រធាន រដ្ឋសភា ជិន ថាញ់មិន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី