SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហគ្រិនខ្មែរ៖ ពេលជ្រើសរើសឈ្មោះអាជីវកម្ម តើម្ចាស់អាជីវកម្មត្រូវគិតដល់៥ចំណុចនេះ!


សហគ្រិនខ្មែរ៖ ពេលជ្រើសរើសឈ្មោះអាជីវកម្ម តើម្ចាស់អាជីវកម្មត្រូវគិតដល់៥ចំណុចនេះ!
A+ A-

ភ្នំពេញ៖ មុនពេលម្ចាស់អាជីវកម្ម ជ្រើសរើសឈ្មោះអាជីវកម្មត្រូវគិតដល់ ៥ចំណុចជាមុនសិន ព្រោះការដាក់ឈ្មោះអាជីវកម្ម មិនមែនគ្រាន់តែដាក់ឱ្យតែស្រួលហៅ និងទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែ«ឈ្មោះអាជីវកម្ម» ជានិមិត្តសញ្ញា និងការបង្ហាញអត្ថន័យនៅពីក្រោយនៃអាជីវកម្មនីមួយៗ។ នេះបើតាមការចុះផ្សាយរបស់សហគ្រិនខ្មែរ Khmer Enterprise កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ចំណុចទាំង៥ ដែលម្ចាស់អាជីវកម្មគួរគិតដល់មុនពេលជ្រើសរើសឈ្មោះអាជីវកម្ម រួមមាន៖ ទី១. ត្រូវប្រាកដថាឈ្មោះមិនជាន់ ឬចម្លងពីអ្នកដទៃ មានន័យថា ឈ្មោះអាជីវកម្ម គួរតែពិសេសខុសគេ និងមិនចម្លងរបស់អ្នកដទៃ កុំឱ្យមហាជនយល់ច្រឡំជាមួយអាជីវកម្មផ្សេង។ ជាមួយគ្នានេះ ការជ្រើសរើសឈ្មោះឱ្យស័ក្តិសម អ្នកអាចស្រាវជ្រាវលើអ៊ីនធើណេត ដើម្បីស្វែងរកថាឈ្មោះណាត្រូវបានប្រើរួច និងមួយណាមិនទាន់ប្រើ ក្នុងនោះ ការជ្រើសរើសឈ្មោះដែលខុសពីគេ អាចជួយបង្កើនភាពងាយស្រួលក្នុងដំណើរការធ្វើឯកសារផ្សេងៗពេលចុះឈ្មោះអាជីវកម្ម។

ចំណុចទី២. ឈ្មោះគប្បីពណ៌នាពីអាជីវកម្ម គឺជាការបង្ហាញពីគោលបំណង និងអ្វីដែលទាក់ទងនឹងប្រភេទអាជីវកម្មរបស់អ្នក ដើម្បីឱ្យអតិថិជនស្ដាប់ អាចដឹងថាអ្នកកំពុងលក់ ឬផ្ដល់សេវាកម្មអ្វី។ ចំណែកឯចំណុចទី៣, ច្នៃប្រតិដ្ឋ និងស្រួលហៅ គឺមានន័យថា ឈ្មោះអាជីវកម្មមិនគួរវែងពេកទេ ព្រោះអាចនឹងពិបាកក្នុងការហៅ។ មុនពេលពេលគិតដល់ការដាក់ឈ្មោះអាជីវកម្ម គួរតែផ្ដោតលើអតិថិជនគោលដៅជាចម្បង ថាឈ្មោះបែបណាអាចទាក់ទាញអតិថិជនបាន។

ចំពោះចំណុចទី៤. ការដាក់ឈ្មោះអាជីវកម្ម តម្រូវឱ្យមើលគ្រប់ជ្រុងជ្រោយទាំងអស់ រួមទាំងអត្ថន័យ សូរសៀងនៃការហៅ ការអានឈ្មោះ ជាពិសេសចៀសវាងការយល់ច្រឡំន័យមិនល្អក្នុងភាសាផ្សេង ព្រោះអាចផ្ដល់ផលអវិជ្ជមានណាមួយពេលក្រោយ។ ចំណុចចុងក្រោយ គឺចំណុចទី៥. សួរមតិយោបល់អ្នកដទៃ សំដៅលើបុគ្គលដែលគួរសួរ អាចជាអ្នកមានបទពិសោធច្រើនក្នុងផ្នែកអាជីវកម្ម ឬអ្នកជំនាញក្នុងផ្នែកនោះតែម្ដង។ ការធ្វើបែបនេះ អ្នកនឹងអាចទទួលបានមតិយោបល់ច្រើន និងអាចយកគំនិតដែលល្អជាងគេ និងឈ្មោះណាស័ក្តិសមនឹងអាជីវកម្មផងដែរ។

សូមជម្រាបថា ការដាក់ឈ្មោះអាជីវកម្ម អាចជួយបង្កើនភាពច្នៃប្រតិដ្ឋក្នុងការធ្វើនិមិត្តសញ្ញា និងទីផ្សារផងដែរ ដូច្នេះការជ្រើសរើសឈ្មោះ គប្បីគួរយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ មានភាពច្នៃប្រតិដ្ឋ និងបច្ចេកទេសខ្ពស់ ដើម្បីបង្ហាញពីលក្ខណៈពិសេសនៃអាជីវកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី