2025-09-03
គិត បុប្ផា
2025-09-03
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះហត្ថលេខាលើផែនការសកម្មភាពពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសម្រាប់អនុវត្ត ឆ្នាំ២០២៥-២០២៧ របស់អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO)។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងនាឱកាស ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៨ ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ-អាស៊ាន «The 8th ROK-ASEAN Heads of IP Office Meeting»។
កិច្ចជំនួបពិភាក្សាការងារនេះដែរ ភាគីទាំងអស់ បានពិភាក្សាលើផែនការសកម្មភាព ដែលបានលើកឡើងដោយ ភាគី KIPO ដើម្បីអនុវត្តរួមគ្នាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម លើកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ នីតិវិធី និងឧត្តមានុវត្តន៍ថ្មី, ការបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញា, កិច្ចការពារកម្មសិទ្ធិបញ្ញា, ប្រកាសនីយបត្រតក្កកម្មនិងគំនូរឧស្សាហកម្ម, ម៉ាកពាណិជ្ជកម្ម, ការលើកកម្ពស់ការយល់ដឹងពីកម្មសិទ្ធិបញ្ញា និងការលើកកម្ពស់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ កម្ពុជានិងការកសាងកេរ្តិ៍ឈ្មោះម៉ាកជាដើម។
កិច្ចប្រជុំលើកទី៨ ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ-អាស៊ាននេះ បានធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយក្នុងនោះ ក៏មានការចូលរួមពី លោកបណ្ឌិត WAN KI KIM ប្រធានអង្គភាព KIPO, ឯកឧត្តម ភោគ សុវណ្ណរិទ្ធិ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម, ឯកឧត្តម ង៉ែត វិបុល ទីប្រឹក្សាក្រសួងឧស្សាហកម្ម និង លោក សួន វិជ្ជា ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី