2024-02-22
ទូច សូរិយា
2024-02-22
ទូច សូរិយា
ភ្នំពេញ៖ កាណាដា ផ្តល់ថវិកាចំនួន៣៦ ម៉ឺនដុល្លារកាណាដា ស្មើនឹងប្រមាណ២៦,៦ ម៉ឺនដុល្លារអាម៉េរិក ដើម្បីគាំទ្រដំណើរការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្សឆ្នាំ២០២៤ (អនុសញ្ញាអូតាវ៉ា) ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ។
តាមការចុះផ្សាយរបស់អាជ្ញាធរមីន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជំនួបជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម Alan Bowman អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍នៃប្រទេសកាណាដា បានសរសើរអំពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងសមិទ្ធផលសម្រេចបានក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមកន្លងមក។ លើសពីនេះ ឯកឧត្តម Alan Bowman បានអបអរសាទរចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ របស់កម្ពុជា ពិសេសផ្តល់នូវការគាំទ្រដល់ដំណើរការរៀបចំនេះ។
ក្នុងជំនួបដដែល ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនកាណាដា បានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា និងបានរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ពិសេសផ្តល់ការគាំទ្រដល់ដំណើរប្រព្រឹត្តិទៅនៃការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ប្រាប់អគ្គនាយកនៃក្រសួងការបរទេសកាណាដា អំពីរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវការគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ពិសេសបានដាក់ចេញនូវចក្ខុវិស័យដឹកនាំក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី