2025-07-30
ទូច សូរិយា
2025-07-30
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានលើកឡើងថា ធនាគារជាតិ នៃកម្ពុជា បានស្វែងរកយន្តការ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋខ្មែរ ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការចុះផ្សាយរបស់លោកជំទាវ ជា សិរី។
ជាមួយគ្នានេះ លោកជំទាវ ជា សិរី បានលើកឡើងថា៖ «ក្នុងពេលដែលយោធិនជួរមុខកំពុងប្រយុទ្ធការពារបូរណៈភាពទឹកដី យើងខ្ញុំជួរក្រោយខិតខំតាមលទ្ធភាព ដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគាររួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ក្នុងន័យនេះ ធនាគារជាតិ បានធ្វើសន្និបាតបូកសរុប ដើម្បីស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងឆមាសទី១ និងដាក់ទិសដៅការងារសម្រាប់ឆមាសទី២ ក្នុងស្ថានភាពមិនប្រាកដប្រជានេះផងដែរ»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី