2025-07-18
គិត បុប្ផា
2025-07-18
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា ពិភាក្សាពីកិច្ចសហការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists App) ដែលនឹងអាចមានកិច្ចសហប្រតិបត្តិការជាមួយនឹង Visit App Cambodia ដើម្បីសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ។
ក្នុងជំនួបរវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ ភាគីទាំងពីរ លើកឡើងថា កិច្ចសហការខាងលើនេះ នឹងជួយផ្សព្វផ្សាយសារមន្ទីរសេដ្ឋកិច្ច និងរូបីយវត្ថុព្រះស្រីឦសានវ័រ្មន (ស.ស.រ.) ដែលជាផលិតផលទេសចរណ៍ប្រវត្តិសាស្ត្រមួយ ដែលស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ ព្រមទាំងចូលរួមផ្សព្វផ្សាយនូវយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលធនាគារជាតិ សម្រេចបាននាពេលកន្លងមក មានការទទួលយកប្រាក់ដុល្លារ ដែលចាស់ ឬប្រឡាក់, ប្រព័ន្ធទូទាត់បាគង និងការដាក់ឱ្យដំណើរការ «Bakong Tourist App» ដែលរួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា។ គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ និងធនាគារជាតិ ឯកភាពពង្រឹងកិច្ចសហការលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការប្រើប្រាស់ប្រាក់រៀល ដើម្បីលើកស្ទួយអត្តសញ្ញាណជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី