2025-07-16
ឃី ភារៈ
2025-07-16
ឃី ភារៈ
ភ្នំពេញ៖ បរិវត្តកម្មឌីជីថលសហគ្រាស (Enterprises Go Digital - EGD) បានបើកវគ្គបណ្តុះបណ្តាល ឥតគិតថ្លៃ ដល់អាជីវកម្មធុនតូច និងមធ្យម (SMEs) លើការផ្សព្វផ្សាយតាមបណ្តាញសង្គម ទាក់ទងនឹងការរចនាបង្កើតមាតិកាដោយប្រើ AI ដើម្បីជំរុញសហគ្រាសគ្រប់កម្រិត និងគ្រប់វិស័យ ពង្រឹងប្រសិទ្ធភាពចាប់យកឌីជីថលសម្រាប់អាជីវកម្ម ពង្រឹងសមត្ថភាពប្រកួតប្រជែង លើការពង្រីកទីផ្សារ និងប្រសិទ្ធភាពសេដ្ឋកិច្ច។
ក្នុងវគ្គបណ្តុះបណ្តាល ដែលរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរៈកិច្ចថ្មី «តេជោ» ដែលគាំទ្រថវិការដោយ មូលនិធិអភិវឌ្ឍជំនាញ (SDF) និងអនុវត្តគម្រោងដោយក្រុមហ៊ុន Mangrove Studio Co., Ltd មានរយៈពេល ២ថ្ងៃពេញ កាលពីថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០២៥ នេះ សិក្ខាកាមទាំងអស់ ទទួលបានសម្ភារបណ្តុះបណ្តាល ដែលជាខ្លឹមសារនៃវគ្គសិក្សាយ៉ាងពេញលេញ និងមានចំណេះដឹងទៅអនុវត្តនៅក្នុងអាជីវកម្មរបស់ខ្លួន។ បន្ថែមលើនេះ សិក្ខាកាម ទទួលបានអាហារថ្ងៃត្រង់ អាហារសម្រន់ និងភេសជ្ជៈផងដែរ។
គួរបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី SMEs ចំនួន ៣០ក្រុមហ៊ុន ដែលបានចុះនៅក្នុងបញ្ជីពាណិជ្ជកម្ម ធ្វើឡើងក្រោមប្រធានបទចំនួន៥ រួមមាន៖ ចំណុចសំខាន់នៃការធ្វើទីផ្សារលើបណ្តាញសង្គម, មូលដ្ឋានគ្រឹះនៃម៉ាកសញ្ញា និងការរចនាទៅលើបណ្តាញសង្គម, ការអនុវត្តជាក្រុមនៃរចនាក្រាហ្វិកសម្រាប់បណ្តាញសង្គម, ការរៀបចំផែនការមាតិកាសម្រាប់បណ្តាញសង្គម និងការប្រើប្រាស់ជំនួយបច្ចេកវិទ្យា AI ក្នុងការជួយរៀបចំផែនការទីផ្សារ និងមាតិកា និងការប្រើប្រាស់ផ្ទាល់គ្រប់គ្រងផេកអាជីវកម្ម Meta មានប្រសិទ្ធភាព និងសុវត្ថិភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី