2025-07-14
ទូច សូរិយា
2025-07-14
ទូច សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា បច្ចេកវិទ្យា Digital Twin គឺជាទម្រង់ឌីជីថលនៃវត្ថុ មនុស្ស ដំណើរការ និងបរិបទ ក្នុងមជ្ឈដ្ឋានឌីជីថលដោយបង្កើតចេញពីមជ្ឈដ្ឋានជាក់ស្តែង (Real World)។
កត្តាសំខាន់ដែលជួយឱ្យបច្ចេកវិទ្យា Digital Twin នេះអភិវឌ្ឍបាន គឺអាស្រ័យលើបញ្ញាសប្បនិម្មិត (AI) ការប្រមូលព័ត៌មានពីឧបករណ៍អ៊ីនធឺណិត (IoT), ឧបកណ៍ Sensors, Machine Learning និងប្រភពជាច្រើនផ្សេងទៀត (Big Data)។ លើសពីនេះ បច្ចេកវិទ្យា Digital Twin បង្កើតឡើងពីធាតុផ្សំចំនួន ៣យ៉ាង រួមមាន៖ វត្ថុដែលជាអង្គធាតុក្នុងពិភពពិតខាងក្រៅ(Physical Entity), អង្គដែលជាតំណាងនៃវត្ថុក្នុងទម្រង់ឌីជីថល (Digital Twin), សម្មតិកម្មទិន្នន័យដែលផ្សាភ្ជាប់ធាតុទាំង០២ ខាងលើ (Linking Data)។
បច្ចុប្បន្ននេះ បច្ចេកវិទ្យា Digital Twin បានវិវត្តយ៉ាងឆាប់រហ័ស ក្លាយជាមូលដ្ឋានគ្រឹះក្នុងឧស្សាហកម្មផ្សេងៗ ចាប់ពីការផលិត ការថែទាំសុខភាព រហូតដល់ការធ្វើផែនការទីក្រុង វិស័យស្ថាបត្យកម្ម ការសាងសង់ និងរចនាអាគារក្នុងគម្រូ 3D និង Metaverse ជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី