SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

SDF មានចក្ខុវិស័យក្លាយខ្លួនជាថ្នាលហិរញ្ញប្បទានប្រកបដោយទំនុកចិត្ត ដើម្បីចូលរួមសម្រេចចក្ខុវិស័យឆ្នាំ២០៥០ របស់រដ្ឋាភិបាល


SDF មានចក្ខុវិស័យក្លាយខ្លួនជាថ្នាលហិរញ្ញប្បទានប្រកបដោយទំនុកចិត្ត ដើម្បីចូលរួមសម្រេចចក្ខុវិស័យឆ្នាំ២០៥០ របស់រដ្ឋាភិបាល
A+ A-

ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) មានចក្ខុវិស័យក្លាយខ្លួន ជាថ្នាលហិរញ្ញប្បទានប្រកបដោយទំនុកចិត្តបំផុត ក្នុងការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីចូលរួមសម្រេចចក្ខុវិស័យ ឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវបេសកកម្ម ជំរុញភាពជាដៃគូពិតប្រាកដរវាង ឧស្សាហកម្ម និងគ្រឹះស្ថានបណ្តុះបណ្តាល លើការអភិវឌ្ឍជំនាញ ដែលប្រកបដោយគុណភាព និងចីរភាព។

ក្នុងសិក្ខាសាលា ស្តីពី «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងពលរដ្ឋ ដើម្បីកម្ពុជាប្រកបដោយជំនាញ» ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គូសបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ SDF បានផ្តល់ថវិកាបដិភាគដល់រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល សមាគមធុរកិច្ច និងស្ថាប័ននានា សម្រាប់អនុវត្តគម្រោងបណ្តុះបណ្តាលជំនាញសរុបចំនួន១៩៣ ដែលមានថ្លៃបណ្តុះបណ្តាល សរុបប្រមាណ ៣១,០៥លានដុល្លារ។ ក្នុងចំណោមថវិកាទាំងនោះ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បញ្ជាក់ថា មានថវិកាបដិភាគរបស់ SDF មានចំនួន ១៦,៤៨លានដុល្លារ បណ្តុះបណ្តាលក្នុងវិស័យសំខាន់ៗ ដូចជាវិស័យទេសចរណ៍ សំណង់ កម្មន្តសាល ឌីជីថល យានយន្ត អេឡិកត្រូនិក និងវិស័យដទៃទៀត។

ពាក់ពន្ធ័នឹងការកសាងទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍ជំនាញ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បញ្ជាក់បន្តថា SDF បានបង្កើនដៃគូសហការជាមួយនឹងក្រុមហ៊ុនឯកជនចំនួន៤៥០ គ្រឹះស្ថានបណ្តុះបណ្តាលចំនួន៦២ និងសមាគមធុរកិច្ចចំនួន ២២ផងដែរ។ ជាលទ្ធផល SDF បានសម្រេចនូវសមិទ្ធផលក្នុងកម្រិតល្អប្រសើរ តាមគោលដៅដែលបានដាក់ចេញ ដោយក្នុងនោះរួមមានអត្រាបោះបង់ការសិក្សាជាមធ្យមមានកម្រិតទាប ត្រឹម៤%, អត្រាមានការងារធ្វើខ្ពស់រហូតដល់៨៨%, ប្រាក់បៀវត្សមូលដ្ឋានកើនឡើង ជាមធ្យម ២០% និងអត្រាពេញចិត្តពីនិយោជកលើគុណភាពអភិវឌ្ឍន៍ជំនាញខ្ពស់ ពោលគឺរហូតដល់ ៨៥%៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី