2025-06-24
ឃី ភារៈ
2025-06-24
ឃី ភារៈ
ភ្នំពេញ៖ ដើម្បីជំរុញទេសចរណ៍ក្នុងរយៈពេលវែង ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ពឹងផ្អែកលើបច្ចេកវិទ្យាគន្លឹះៗ ដូចជាកម្មវិធីនៅលើគេហទំព័រ កម្មវិធីលើទូរសព្ទចល័ត បញ្ញាសិប្បនិម្មិត ទិន្នន័យធំ និងបច្ចេកវិទ្យាបញ្ចូលរូបនិម្មិតទៅក្នុងពិភពពិតបច្ចេកវិទ្យារូបភាពប្រត្យក្សនិម្មិត។ កម្មវិធីនៅលើគេហទំព័រជាកម្មវិធី ដែលមានលក្ខណៈជាបណ្តាញផ្ទុក នៅលើម៉ាស៊ីនមេពីចម្ងាយហើយបញ្ជូនទៅកាន់អ្នកប្រើប្រាស់ តាមរយៈកម្មវិធីកុំព្យូទ័រសម្រាប់អាននៅតាមកម្មវិធីរុករកតាមអ៊ីនធឺណិត (Browser)។
ខណៈដែលកម្មវិធីលើទូរសព្ទចល័ត គឺជាកម្មវិធីដែលត្រូវបានរចនាឡើង ដើម្បីអាចដំណើរការបាននៅលើឧបករណ៍ចល័ត។ កម្មវិធីនៅលើគេហទំព័រ កម្មវិធីលើទូរសព្ទចល័ត បានផ្តល់ឱកាសយ៉ាងច្រើនដល់ប្រតិបត្តិករអាជីវកម្មទេសចរណ៍ និងសហគ្រាសផ្សេងៗសម្រាប់ការផ្សព្វផ្សាយ ការទំនាក់ទំនងជាមួយ អតិថិជន និងការលក់ផលិតផលនិងសេវាកម្មរបស់ពួកគេ។ កម្មវិធីនៅលើគេហទំព័រ កម្មវិធីលើទូរសព្ទចល័តនឹងផ្តល់លក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរក្នុងការរៀបចំផែនការធ្វើដំណើរ និងការធ្វើផែនទីតំបន់គោលដៅទេសចរណ៍របស់ពួកគេ តាមរយៈការចូលទៅប្រើប្រាស់យ៉ាងឆាប់រហ័សនូវព័ត៌មានចាំបាច់ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ទន្ទឹមនឹងនេះ កម្មវិធីនៅលើគេហទំព័រ កម្មវិធីលើទូរសព្ទចល័ត មានសារសំខាន់ជាយុទ្ធសាស្ត្រក្នុងស្ថានភាពបច្ចុប្បន្ន និងបន្តសារសំខាន់កាន់តែខ្លាំងក្នុងរយៈពេលមធ្យម និងរយៈពេលវែង។ ដើម្បីធានាបាននូវដំណើរការប្រកបដោយចីរភាពរបស់កម្មវិធីនៅលើគេហទំព័រកម្មវិធីលើទូរសព្ទចល័តប្រកបដោយបរិយាបន្ន ទាមទារឱ្យមានការវិនិយោគ និងកិច្ចខិតខំប្រឹងប្រែងពីវិស័យឯកជន រដ្ឋាភិបាលការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការសហការអន្តរជាតិ ដើម្បីធានាឱ្យបាននូវលទ្ធភាពចូលទៅប្រើប្រាស់កម្មវិធីនៅលើគេហទំព័រ កម្មវិធីលើទូរសព្ទចល័តសម្រាប់ប្រជាជនគ្រប់រូប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី