SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម៖ បញ្ញាសិប្បនិម្មិត នឹងរួមចំណែកដល់សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០៣០ ប្រមាណ ១ទ្រីលានដុល្លារ


រដ្ឋមន្ត្រីឧស្សាហកម្ម៖ បញ្ញាសិប្បនិម្មិត នឹងរួមចំណែកដល់សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០៣០ ប្រមាណ ១ទ្រីលានដុល្លារ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ផ្អែកតាមការព្យាករបញ្ញាសិប្បនិម្មិត (AI) នឹងរួមចំណែកដល់សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០៣០ ប្រមាណ ១ទ្រីលានដុល្លារ ស្មើនឹង ១០-១៨ភាគរយ នៃផលិតផលក្នុងស្រុកសរុបរួមគ្នាក្នុងតំបន់។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) ជាតិលើកទី៦ ស្របពេលនឹងខួបលើកទី២៦ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ហែម វណ្ណឌី បានបន្តថា ការរួមចំណែករបស់ AI នេះ គឺបញ្ជាក់ពីភាពចាំបាច់នៃគោលនយោបាយ យុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ដើម្បីបង្កើនការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យា សម្រាប់ផលប្រយោជន៍នៃសមាជិកអាស៊ានទាំងអស់។

ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់ COSTI ក្នុងការធ្វើឱ្យគោលនយោបាយ និងយុទ្ធសាស្ត្រ វ.ប.ន. ជាតិ មានសង្គតិភាពជាមួយបណ្តាប្រទេសសមាជិកអាស៊ាន, ការពិនិត្យតាមដានការ អនុវត្តគម្រោងរបស់អនុគណៈកម្មាធិការ, និងការគាំទ្រសសរស្តម្ភនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន តាមរយៈការជំរុញនវានុវត្តន៍ដែលនឹងបង្កើនភាពប្រកួតប្រជែង និងទំនាក់ទំនងក្នុងតំបន់៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599