2025-06-09
ឃី ភារៈ
2025-06-09
ឃី ភារៈ
ភ្នំពេញ៖ ទិន្នន័យធំ (Big Data) និងបច្ចេកវិទ្យាភ្លោដ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍បែបទំនើប ដូចជាការកែលម្អប្រសិទ្ធភាពនៃអភិបាលកិច្ច នៃតំបន់គោលដៅទេសចរណ៍ តាមរយៈការផ្តល់នូវប្រភពទិន្នន័យសម្រាប់ការស្រាវជ្រាវ នវានុវត្តន៍ និងគ្រប់គ្រងតំបន់គោលដៅទេសចរណ៍ និងសហគ្រាសទេសចរណ៍។
ការប្រើប្រាស់ទិន្នន័យធំ សម្រាប់ប្រតិបត្តិការអាជីវកម្ម មានគុណតម្លៃយ៉ាងសំខាន់សម្រាប់វិភាគទិន្នន័យក្នុងការគ្រប់គ្រងប្រាក់ចំណូល តាមរយៈការប្រើប្រាស់ប្រវត្តិអត្រានៃបន្ទប់ ដែលមានភ្ញៀវស្នាក់នៅ និងនិន្នាការនាពេលអតីតកាល ដើម្បីព្យាករអំពីកម្រិតនៃតម្រូវការរបស់ភ្ញៀវឱ្យកាន់តែមានភាពប្រសើរជាងមុន។ ទិន្នន័យធំ និងបច្ចេកវិទ្យាភ្លោដ មិនទាន់មានភាពសំខាន់ជាយុទ្ធសាស្ត្រក្នុងរយៈពេលខ្លីទេ ដោយសារកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រពីស្ថាប័ននៅក្នុងវិស័យទេសចរណ៍។
បច្ចេកវិទ្យាទាំងពីរនេះ ទាមទារឱ្យមានការវិនិយោគយ៉ាងច្រើនពីរដ្ឋាភិបាល និងវិស័យឯកជន។ ទិន្នន័យធំ និងបច្ចេកវិទ្យាភ្លោដ មិនត្រឹមតែជាបច្ចេកវិទ្យា ដែលចាំបាច់សម្រាប់ឧស្សាហកម្មទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏សំខាន់សម្រាប់វិស័យផ្សេងទៀត ក្នុងរយៈពេលវែងផងដែរ (២០២៧- ២០៣០)។ និន្នាការជាវិជ្ជមាននៃទិន្នន័យធំ កំពុងត្រូវបានយកចិត្តទុកដាក់ និងពិចារណានៅតាមបណ្តាក្រសួងមួយចំនួនរបស់ប្រទេសកម្ពុជា៕
ប្រភពពីសៀវភៅ៖ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី