2025-06-07
ឃី ភារៈ
2025-06-07
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកឱ្យក្រុមហ៊ុនទាំងអស់ អាចដេញថ្លៃសាងសង់ផ្លូវបេតុង និងផ្លូវក្រួសក្រហមនៅសហគមន៍ជនជាតិដើម ក្រឡា តាង៉ាច កងកុយ កេះ និងកាន់ឈឹង ក្នុងខេត្តរតនគិរី ដែលជាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។
ពាក់ព័ន្ធនឹងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ដែលបានដាក់ឱ្យបណ្តាលក្រុមហ៊ុនសាងសង់ដេញថ្លៃនេះ មានគោលបំណងក្នុងការផ្តល់កម្មសិទ្ធិកាន់កាប់ដីធ្លី ការអភិវឌ្ឍកសិកម្ម សេវាសង្គម និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់កសិករខ្នាតតូចក្នុងសហគមន៍ និងសម្បទានដីសង្គមកិច្ចរបស់គម្រោង ក៏ដូចជាដើម្បីធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំនៅក្នុងប្រទេសកម្ពុជា។
គម្រោង LASED III គឺបានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រសកម្មភាពទាំងឡាយដែលរួមមានការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រខ្នាតតូច របស់គម្រោង LASED II និង LASED III និងផ្តល់ការអភិវឌ្ឍលើសម្បទានដីសង្គមកិច្ចចំនួន ១២ទីតាំង, សហគមន៍ ដែលបានចុះបញ្ជីដីចំនួន៣៣ សហគមន៍, និងការធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំ ចំនួន ៤៥០ឃុំ។ ជាមួយគ្នានេះ ក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ដេញថ្លៃគម្រោងខាងលើ អាចទៅកាន់ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងតាមរយៈអ៊ីម៉ែល [email protected] ដែលទទួលពាក្យដាក់ឯកសារដេញថ្លៃ រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០នាទី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី