SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងប្រៃសណីយ៍ បានលើកបង្ហាញថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រដ្ឋាភិបាល verify.gov.kh ក្នុងកិច្ចប្រជុំ ក្នុងប្រទេសសិង្ហបុរី


ក្រសួងប្រៃសណីយ៍ បានលើកបង្ហាញថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រដ្ឋាភិបាល verify.gov.kh ក្នុងកិច្ចប្រជុំ ក្នុងប្រទេសសិង្ហបុរី
A+ A-

ភ្នំពេញ៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្ហាញថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រដ្ឋាភិបាល verify.gov.kh និងដំណើរនៃបរិវត្តកម្មឌីជីថលនៅកម្ពុជា ក្នុងកិច្ចប្រជុំ «Asia Tech x Singapore (AtxSG)» និងសិក្ខាសាលា «Global Cross-Border Privacy Rules (CBPR)» ក្នុងប្រទេសសិង្ហបុរី ដែលមានការចូលរួមពីអ្នកជំនាញបច្ចេកវិទ្យាឌីជីថល សន្តិសុខបច្ចេកវិទ្យា និងក្រុមហ៊ុនបច្ចេកវិទ្យាមកពីប្រទេសជាច្រើនជុំវិញពិភពលោក។

កិច្ចប្រជុំ Asia Tech x Singapore (AtxSG) បានបែងចែកជាកម្មវិធីសំខាន់ៗ ២គឺ AtxSummit ជាកម្មវិធីកំពូលដែលបង្កើតវេទិកាកិច្ចពិភាក្សាលើបច្ចេកវិទ្យា និងគោលនយោបាយសំខាន់ៗក្នុងវិស័យនានា ដូចជាបញ្ញាសិប្បនិម្មិត ទំនុកចិត្តឌីជីថលលើប្រព័ន្ធឌីជីថលនិងទិន្នន័យ អភិបាលកិច្ចនិងសុវត្ថិភាព ការទំនាក់ទំនងក្នុងលំហនិងតាមរយៈបច្ចេកវិទ្យាកង់ទិច និង AtxEnterprise ដែលមានការរៀបចំជាសន្និសិទ និងការតាំងពិព័រណ៌ពីក្រុមហ៊ុនក្នុងវិស័យឯកជនជាច្រើន ផ្តោតលើបច្ចេកវិទ្យាឈានមុខនានា រាប់បញ្ចូលទាំងបញ្ញាសិប្បនិម្មិត ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងផ្កាយរណប សម្រាប់បម្រើដល់សហគ្រាស។

ក្នុងឱកាសនៃការចូលរួមកម្មវិធី AtxSummit ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ និងគណៈប្រតិភូបានចូលរួមកិច្ចប្រជុំតុមូលដែលប្រព្រឹត្តទៅក្នុងទម្រង់បិទរវាងរដ្ឋាភិបាល-រដ្ឋាភិបាល ដោយមានការចូលរួមពីបណ្តារដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំពី១៨ ប្រទេស និងបណ្តាអង្គការអន្តរជាតិ ដោយកិច្ចប្រជុំពិភាក្សាផ្តោតលើប្រធានបទនានា ពាក់ព័ន្ធនឹងការជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតប្រកបដោយទំនុកចិត្ត។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី