SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល និងផ្នែកឯកជន ជំរុញការប្រមូលទិញផលកសិកម្ម និងលើកកម្ពស់សុវត្ថិភាពផលិតផលផ្សំពីសាច់


រដ្ឋាភិបាល និងផ្នែកឯកជន ជំរុញការប្រមូលទិញផលកសិកម្ម និងលើកកម្ពស់សុវត្ថិភាពផលិតផលផ្សំពីសាច់
A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា (C.P. Cambodia) ចុះអនុស្សរណៈយោគយល់គ្នា(MOU) ជំរុញកិច្ចសហប្រតិបត្តិការប្រមូលទិញផលិតផលកសិផល និងលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

តាមការឱ្យដឹងពីក្រសួងកសិកម្ម ផលិតផលកសិផលដែលក្រសួងនិងក្រុមហ៊ុន ប្រមូលទិញមាន ពោតក្រហម ដំឡូងមី កន្ទក់ ស្រូវ និងចុងអង្ករសម្រាប់ផលិតចំណីសត្វ។ កិច្ចសហការនេះ ក៏លើកកម្ពស់សុវត្ថិភាពម្ហូបអាហារពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់ រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ផងដែរ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងពិធីចុះ MOU ថា ការចូលរួមប្រមូលទិញកសិផលកសិកម្ម ដែលមានសក្តានុពលនៅប្រទេសកម្ពុជា ជាការចូលរួមដ៏សំខាន់ក្នុងការកាត់បន្ថយសម្ពាធនៃការផ្គត់ផ្គង់កសិផលនៅលើទីផ្សារដូចជា ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។ 

ការចុះ MOU នេះ នឹងអនុញ្ញាតឱ្យមានការប្រមូលទិញពោតក្រហមប្រមាណ ២៥ម៉ឺនតោន, ដំឡូងមីប្រមាណ ១៥ម៉ឺនតោន, ស្រូវប្រមាណ ២ម៉ឺនតោន, កន្ទក់ប្រមាណ ៥ម៉ឺនតោន និងចុងអង្ករប្រមាណ ១ម៉ឺនតោន ក្នុងរយៈពេលមួយឆ្នាំ។ 

លោកជំទាវរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានលើកឡើងយ៉ាងដូច្នេះថា៖«ការជំរុញផលិតកម្មចំណីសត្វ នឹងជួយជំរុញផលិតភាពនិងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក មិនត្រឹមតែបង្កើនសមត្ថភាពផ្គត់ផ្គង់តម្លៃប្រកួតប្រជែងរបស់ផលិតករប៉ុណ្ណោះទេ ប៉ុន្តែផលិតករថែមទាំងអាចទទួលបានប្រាក់ចំណេញមួយកម្រិតបន្ថែមទៀត លើការចំណាយលើវត្ថុធាតុដើមកសិកម្ម។ ពិសេស ការចំណាយលើចំណីសត្វដែលមានតម្លៃសមរម្យ ដែរនេះជាកត្តាមួយអាចជួយសម្រាលដល់ការកើនឡើងថ្លៃចំណីសត្វ»។ 

ការវិនិយោគទាំងនេះ បានបង្កើតការងារ និងពង្រឹងនូវខ្សែច្រវាក់តម្លៃនៅគ្រប់ដំណាក់កាលប្រកបដោយចីរភាព បរិយាបន្ន និងគុណតម្លៃខ្ពស់ គិតចាប់ពីការប្រមូលទិញធាតុចូលក្នុងតម្លៃប្រកួតប្រជែង ការពង្រីកតម្រូវការទីផ្សារវត្ថុធាតុដើមនៃផលិតផលកសិកម្ម ការបង្កើតនិងការកែច្នៃផលិតផលថ្មីជាដើម។ នេះបើតាមការបន្ថែមរបស់លោកជំទាវ ចម និម្មល។

គួរបញ្ជាក់ថា ការចុះ MOU រវាងរដ្ឋាភិបាល និងផ្នែកឯកជន បានបង្ហាញពីការចូលរួមអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងការស្វែងរកយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅធ្វើឱ្យមានស្ថិរភាពថ្លៃលក់រាយផលិតផលកសិកម្មនៅលើទីផ្សារក្នុងរយៈពេលមធ្យម ដើម្បីបង្កើនផលិតភាពរបស់កសិករ និងកាត់បន្ថយហានិភ័យនានា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី