2025-03-29
ទូច សូរិយា
2025-03-29
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ស្នើម្ចាស់កសិដ្ឋានចិញ្ចឹមទាមួយកន្លែងនៅសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចងក្រងជាសហគមន៍ដឹកនាំមួយ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកទីផ្សារ និងចែកចាយស៊ុតទាលក់ទៅអតិថិជនជាគោលដៅរបស់ខ្លួននីមួយៗ។
ក្នុងឱកាសចុះពិនិត្យមើលទីតាំងផ្ទាល់នៅកសិដ្ឋានចិញ្ចឹមទា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានទៅពិនិត្យមើលទីតាំងកសិដ្ឋានចិញ្ចឹមគោ ភ្នំព្រះមានជ័យ ដែលមានចិញ្ចឹមគោយកសាច់មានចំនួន ៤សាសន៍ ប្រមាណ ១០០ក្បាល និងកន្លែងចិញ្ចឹមជ្រូកកណ្តុរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែលកំពុងតែមានតម្រូវការខ្ពស់ផងដែរ។
ជាមួយគ្នានេះ ធនាគារ ARDB បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលត្រូវការទុនយកទៅពង្រីកកសិដ្ឋានចិញ្ចឹមទា ចិញ្ចឹមមាន់ ចិញ្ចឹមសត្វគ្រប់ប្រភេទដែលមានភាពពិតប្រាកដក និងច្បាប់លាស់គឺ អាចទាក់ទងមកបាននៅក្នុងអត្រាការប្រាក់អនុគ្រោះផងដែរ៕
នាំមកជូនដោយ