2025-06-06
ទូច សូរិយា
2025-06-06
ទូច សូរិយា
ភ្នំពេញ៖ ប្រទេសកម្ពុជា បន្តទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញដែលមានដើមកំណើតនៅប្រទេសកម្ពុជាចំនួន ២៨បន្ទាត់ពន្ធគយ ទៅប្រទេសវៀតណាមសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦។ ការបន្តទទួលបានការភាពអនុគ្រោះពន្ធនេះ គឺក្រោមកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលកម្ពុជា-វៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យផលិតករ និងអ្នកនាំចេញ ធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ អស (CO Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញដូចមានក្នុងឧបសម្ព័ន្ធ១ ដើម្បីនាំចេញទៅកាន់វៀតណាម ក្រោមអត្រាអនុគ្រោះពន្ធសូន្យភាគរយ (០%)។
ចំណែកបរិមាណមុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ សម្រាប់អនុវត្តឆ្នាំ២០២៥ ផលិតករ និងអ្នកនាំចេញ មកដាក់ពាក្យស្នើសុំនៅក្រសួងពាណិជ្ជកម្ម មានដូចជា នាយកដ្ឋាននាំចេញ នាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម រៀងរាល់ម៉ោងធ្វើការរហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីខាងលើនេះ អាចទាក់ទងតាមរយៈលេខ១២៦៦៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី