2025-03-12
គន ម៉េងហុង
2025-03-12
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំ «ពិព័រណ៍ផលិតផលខ្មែរ» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណមុខប្រាសាទអង្គរវត្ត នៅទីក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍ពិព័រណ៍នេះ ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ព្រឹត្តិការណ៍នេះ ក៏នឹងក្លាយទៅជាវេទិកាចែករំលែកបទពិសោធរបស់មនុស្សជំនាន់មុន និងយុវជនជំនាន់ក្រោយ ហើយក៏បានប្រែក្លាយទៅជាយន្តការអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ប្រពៃណីខ្មែរផងដែរ។
ចំពោះ ពាណិជ្ជករ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមដាក់តាំងបង្ហាញ លក់ផលិតផលឬសេវាកម្ម និងស្វែងរកដៃគូពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ អាចទំនាក់ទំនងមកមន្ត្រីសម្របសម្រួលតាមរយៈទូរស័ព្ទលេខ ០១៥ ៥៥ ៣៣ ៥៥ ឬ ០៧០ ៩៤ ០៦ ០៦ ឬមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបតាមទូរស័ព្ទលេខ ០១២ ៥៥០ ៦៣៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី