2025-06-02
ឃី ភារៈ
2025-06-02
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងល្អជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញសកម្មភាពអាកាសធាតុ លើកកម្ពស់ការការពារបរិស្ថាន និងធានាការរួមចំណែកឱ្យបាននូវភាពជោគជ័យរបស់ COP30 សម្រាប់អនាគតប្រកបដោយចីរភាព។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងសន្និសិទអន្តរជាតិ ឆ្នាំ២០២៥ ស្តីពីការអភិរក្សផ្ទាំងទឹកកកទីក្រុងឌូស្នាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន។
ក្នុងសន្និសិទអន្តរជាតិ ឆ្នាំ២០២៥ ស្តីពីការអភិរក្សផ្ទាំងទឹកកក ឯកឧត្តម អ៊ាង សុផល្លែត ក៏លើកឡើងថាដើម្បីបំពេញតាមគោលដៅ 1.5 អង្សាសេ ចំបាច់ត្រូវការជាបន្ទាន់នូវការកាត់បន្ថយការបំភាយឧស្ម័នកាន់តែច្រើន ដែលកិច្ចការនេះ ត្រូវការនូវធនធានហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាព ពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងរដ្ឋអភិវឌ្ឍន៍កោះតូច (SIDS)។ លើសពីនេះ យើងត្រូវកសាងទំនុកចិត្តឡើងវិញ កំណត់ការងារអាទិភាព និងការកសាងមូលដ្ឋានគ្រឹះ ដើម្បីសម្រេចមហិច្ឆិតាឱ្យ COP30 ទទួលបានជោគជ័យផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បន្តថា ក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) កម្ពុជា ងាយរងគ្រោះខ្លាំងចំពោះផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងកម្ពស់ទឹកសមុទ្រ ដូចច្នេះកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះការពិគ្រោះយោបល់ «ផែនទីបង្ហាញផ្លូវបាគូទៅប៊ែលឹម ដល់ 1.3ពាន់ពាន់លាន» ដែលមានបំណងពង្រីកហិរញ្ញវត្ថុអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈជំនួយឥតសំណង និងឧបករណ៍សម្បទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ការបំភាយឧស្ម័នទាប និងធន់នឹងអាកាសធាតុ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី