SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

នាយកប្រតិបត្តិក្រុមហ៊ុន Minebea ៖ កម្ពុជា គឺជាគោលដៅដ៏ល្អបំផុតសម្រាប់ការវិនិយោគ


នាយកប្រតិបត្តិក្រុមហ៊ុន Minebea ៖ កម្ពុជា គឺជាគោលដៅដ៏ល្អបំផុតសម្រាប់ការវិនិយោគ
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-30

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-30

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន MinebeaMitsumi Inc., ដែលជាក្រុមហ៊ុន កំពុងបណ្តាក់ទុនវិនិយោគ និងពង្រីកប្រតិបត្តិការនៅកម្ពុជា លើកឡើងថា កម្ពុជា គឺជាគោលដៅដ៏ល្អបំផុតសម្រាប់ការវិនិយោគ។ នេះបើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

ក្នុងកិច្ចពិភាក្សា នាឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក YOSHIHISA Kainuma បានអរគុណរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដល់ដំណើរការ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Minebea (Cambodia)។ លោក YOSHIHISA Kainuma លើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុនបានផ្តល់ឱកាសការងារ ជាង ២ពាន់កន្លែង និងគ្រោងជ្រើសរើសពលរដ្ឋបន្ថែមទៀតចូលធ្វើការជាបន្តបន្ទាប់។ លោក YOSHIHISA Kainuma ក៏បានបន្តលើកឡើងពីដំណើរការសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ ដល់សម្តេចធិបតីនាយករដ្ឋមន្រ្តីផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការពង្រីកប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់របស់ក្រុមហ៊ុនមីនេបៀកម្ពុជា មិនត្រឹមតែបង្ហាញពីការរីកចម្រើនរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចបធិបតីនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីការបន្តដាក់ចេញនូវគោលនយោបាយ ក្នុងការគាំទ្រ និងយកចិត្តទុកដាក់ចំពោះក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា ព្រមទាំងធានានូវបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងសម្រាប់វិនិយោគិននៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី