2025-05-18
ទូច សូរិយា
2025-05-18
ទូច សូរិយា
ភ្នំពេញ៖ SIM SWAP គឺជាការលួចអត្តសញ្ញាណដែលក្រុមចោរប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាឈ្មោះ លេខសម្គាល់ ឬព័ត៌មានគណនី ដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុនទូរសព្ទថាពួកគេជាអ្នក ខណៈដែលពួកគេស្នើផ្ទេរលេខទូរសព្ទរបស់អ្នកទៅស៊ីមកាតថ្មីដែលពួកគេអ្នកគ្រប់គ្រង។
កម្ពុជាឆ្ពោះទៅឌីជីថល បាឱ្យដឹងថា នៅពេលដែលអ្នកកំពុងត្រូវបានក្រុមចោរគ្រប់គ្រងនោះ នឹងមានសញ្ញាព្រមានដូចជា៖ ទូរសព្ទរបស់អ្នកបាត់សេវាឆ្លើយឆ្លងភ្លាមៗ, អ្នកទទួលសារចម្លែកអំពីការផ្លាស់ប្តូរព័ត៌មានគណនី, អ្នកមិនអាចចូលគណនីធនាគារ ឬគណនីបណ្តាញសង្គមបាន, មានប្រតិបត្តិការចម្លែកនៅលើគណនីហិរញ្ញវត្ថុ និងគណនីត្រូវប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
ដើម្បីការពារខ្លួនពី SIM SWAP អ្នកត្រូវធ្វើដូចជា៖ កំណត់ PIN ឬពាក្យសម្ងាត់សម្រាប់គណនីទូរសព្ទ, ជៀសវាងការផ្ទៀងផ្ទាត់តាម SMS ដោយប្រើ App Authenticator, កុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនតាមទូរសព្ទ ឬអីម៉េល, ប្រុងប្រយ័ត្នចំពោះការវាយប្រហារតាមអ៊ីម៉ែល (Phishing), កំណត់ការជូនដំណឹង និងការផ្ទៀងផ្ទាត់សុវត្ថិភាពលើគណនីសំខាន់ៗ៕
នាំមកជូនដោយ