2025-05-10
ឃី ភារៈ
2025-05-10
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបង្ហាញថា ធនាគារ ARDB នឹងបន្តគាំទ្រផ្តល់សេវាធនាគារ ពិសេសការផ្តល់ឥណទានដល់សហគ្រាសធុនមីក្រូតូច និងមធ្យម (SMEs) សហគ្រិនវ័យក្មេងដែលមាននវានុវត្តន៍ថ្មីៗ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលគាំទ្រដល់ដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើយោងតាមការចុះផ្សាយរបស់ ARDB Bank។
ថ្លែងក្នុងវិធីជំនួបសហគ្រិនវ័យក្មេងលើកទី២ ក្នុងឆ្នាំ២០២៥ ស្តីពីការស្វែងយល់ពីជម្រើសហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម ដើម្បីផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសក្នុងស្រុក ឱ្យទទួលបានហិរញ្ញប្បទានក្នុងអាជីវកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងថា កម្មវិធីជំនួបសហគ្រិនវ័យក្មេងលើកទី២នេះ ពិតជាបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលតែងតែបង្កើតនូវកម្មវិធីនានា ដើម្បីគាំទ្រដល់សហគ្រិននៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្ឃឹមថា កិច្ចពិភាក្សាស្ដីពី «ស្វែងយល់ពីជម្រើសហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម» ធ្វើឡើងកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដែលមានការចូលរួមពីវាគ្មិនជំនាញដែលមានបទពិសោធក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នឹងផ្តល់នូវឧត្តមានុវត្តន៍ ក៏ដូចជាជម្រើសឧបករណ៍ហិរញ្ញវត្ថុថ្មីៗ ដែលមានលក្ខណៈនវានុវត្តន៍ដល់សហគ្រាស ព្រមទាំងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពប្រកបដោយវិបុលភាព និងចីរភាព។ គួរបញ្ជាក់ថា កម្មវិធីជំនួបសហគ្រិនវ័យក្មេង នឹងរៀបចំជាបន្តបន្ទាប់ទៀតរហូតដល់ចុងឆ្នាំ២០២៥ ដោយទទួលបានការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ពីធនាគារ ARDBផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី