SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សមាគមសហគ្រិនវ័យក្មេង ជំរុញឱ្យ SMEs ចូលរួមកិច្ចសន្ទនាកាហ្វេ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតបណ្តាញអាជីវកម្ម


សមាគមសហគ្រិនវ័យក្មេង ជំរុញឱ្យ SMEs ចូលរួមកិច្ចសន្ទនាកាហ្វេ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតបណ្តាញអាជីវកម្ម
A+ A-

ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) ចូលរួមទទួលទានកាហ្វេក្នុងកម្មវិធីកិច្ចសន្ទនាកាហ្វេ (Friday Coffee Talk) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង បង្កើតបណ្តាញអាជីវកម្ម និងទទួលបានព័ត៌មានផ្សេងៗសម្រាប់អាជីវកម្ម។

ក្នុងកម្មវិធីកិច្ចសន្ទនាកាហ្វេ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោក Hassan HAJAM នឹងចែករំលែកពីប្រធានបទ៖ ពង្រឹងសមត្ថភាពអាជីវកម្មតូច និងមធ្យមកម្ពុជា សម្រាប់អនាគតដ៏ចីរភាព ដោយអ្នកចូលរួម នឹងទទួលបានភាពត្រៀមខ្លួនសម្រាប់ ESG៖ បណ្តុះបណ្តាលសហគ្រាស SMES ក្រោម YEAC អំពីប្រធានបទបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងតាមតម្រូវការចីរភាពរបស់សហភាព អឺរ៉ុប និងប្រទេសខាងលិចរហូតដល់ឆ្នាំ២០២៧។

សហគ្រាសធុនតូច និងមធ្យម ដែលចូលរួម ក៏នឹងទទួលបានការអភិវឌ្ឍសំណើវិនិយោគ៖ គាំទ្រសហគ្រាស SMEs ដែលត្រូវបានជ្រើសរើសក្នុងការរៀបចំសំណើពង្រីកអាជីវកម្ម ដែលសម្របតាមគោលការណ៍ ESG និងការចូលប្រើថវិកា៖ ភ្ជាប់សហគ្រាស SMEs ជាមួយវិនិយោគិនឥទ្ធិពល ដើម្បីទទួលបានថវិកាសម្រាប់ការពង្រីក និងចីរភាពផងដែរ។ សហគ្រាសធុនតូច និងមធ្យម ដែលចង់ចូលរួមក្នុងកម្មវិធីប្រព្រឹត្តទៅម៉ោង ២:០០ ដល់ ៤:៣០នាទីល្ងាច នៅទីតាំង៖ 5th Floor, Young Entrepreneurs Association of Cambodia (Olympia) អាចចុះឈ្មោះចូលរួម តាមរយៈតំណភ្ជាប់ https://bit.ly/4eDN1yL ឬទំនាក់ទំនងតាមតេលេក្រាម ០៧០ ២៦៣ ៨៦៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី