SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ


រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-29

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឱ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សហការទប់ស្កាត់ និងបញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថ គ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ដើម្បីចូលរួមការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ កាត់បន្ថយផល អវិជ្ជមាននៃការប្រើប្រាស់ឱសថ ដែលគ្មានប្រភពច្បាស់លាស់ ក្រសួងព័ត៌មាន ស្នើសុំប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមបញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ CALCUTIL និងលុបមាតិកា ដែលបាន ផ្សព្វផ្សាយកន្លងមក ពាក់ព័ន្ធនឹងផលិតផលខាងលើ និងឱសថគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ក្រសួងព័ត៌មាន ឱ្យដឹងថា រាល់ការផ្សព្វផ្សាយផលិតផលឱសថ ត្រូវពិនិត្យឱ្យបានច្បាស់លាស់លើលេខបញ្ជីការ និងមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ការស្នើសុំខាងលើនេះ ដោយសារកន្លងមកនេះ មានការផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ CALCUTIL និងឱសថផ្សេងៗទៀត ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ព្រមទាំងបានប្រើប្រាស់ខ្លឹមសារផ្សព្វផ្សាយបំផ្លើសហួសពីការពិត ដែលនាំឱ្យប្រជាពលរដ្ឋ មានការភាន់ច្រឡំ និងអាចប៉ះពាល់ដល់សុខភាពផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី