2025-04-28
គិត បុប្ផា
2025-04-28
គិត បុប្ផា
ភ្នំពេញ៖ ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ តែត្រូវគិតគូរដល់គុណភាព ពិសេសក្នុងមូលដ្ឋានដែលនៅជិតប្រជាពលរដ្ឋកំពុងរស់នៅ ដោយឈរលើគុណភាពជាអាទិភាពតាមរយៈការបង្កើនប្រាក់បៀវត្ស, ជំនាញ បច្ចេកទេស, គោរពច្បាប់ការងារ, គោលដៅសុវត្ថិភាព និងសុខភាព គិតទាំងមាតាបិតា និងកូនៗ តាមរយៈកម្មវិធីសង្គមផ្សេងៗ។ នេះជាការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងពិធីសំណេះសំណាលជាមួយសហជីព, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា សម្តេចធិបតីនាយករដ្ឋមន្រ្តី បានស្នើឱ្យសហជីព ស្វែងយល់អំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យបានច្បាស់ ដើម្បីងាយស្រួលដោះស្រាយវិវាទការងារ ហើយកុំឱ្យមានភាគីទីបីចូលរួម ដែលអាចនឹងបណ្ដាលឱ្យបញ្ហានៅជាប់គាំង និងកុំយករឿងអ្វីផ្សេងទៅពាក់ព័ន្ធនឹងវិវាទដែលកំពុងដោះស្រាយ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បញ្ជាក់ថា រាជរដ្ឋាភិបាល និងសហជីព មិនមែនជាសត្រូវនឹងគ្នាឡើយ ហើយការដោះស្រាយបញ្ហា គឺត្រូវដោះស្រាយតាមវិធីសាស្ត្រឈ្នះ ឈ្នះ ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា និងស្របតាមច្បាប់។ និយោជក និងកម្មករនិយោជិត ប្រៀបដូចជាប្ដី និងប្រពន្ធ ចំណែកឯរាជរដ្ឋាភិបាល គឺជាអាណាព្យាបាល ហេតុដូចនេះ ជំរុញត្រូវសុខដុមនីយកម្មក្នុងរោងចក្រសហគ្រាស ស្របតាមទិសស្លោក «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដើម្បីថែរក្សាបរិស្ថានទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា និងទទួលបានផលប្រយោជន៍ទាំងអស់គ្នា។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបន្តថា គោលនយោបាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺដើម្បីជួយដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានការរីកចម្រើន និងអាចជួយបានទាន់ពេល ចំគោលដៅ និងជាពិសេស អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអភិវឌ្ឍ និងការរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា, ការវិនិយោគ និងវិស័យការងារ ក៏ដូចជារោងចក្រសហគ្រាស គឺមានការកើនឡើងជាលំដាប់ ទាំងទំហំ និងបរិមាណ ដែលជាការវិនិយោគផ្ទាល់ពីវិនិយោគិន និងក្រុមហ៊ុនជាច្រើន មកពីបណ្តាប្រទេសជាច្រើន រួមមាន៖ ចិន អាម៉េរិក ជប៉ុន កូរ៉េ សិង្ហបុរី ជាដើម។ លើសពីនេះ អ្វីដែលរិតតែពិសេស គឺមោទនភាព ដែលកូនខ្មែរមានសមត្ថភាពផលិតផលិតផលដោយខ្លួនឯង នៅលើទឹកដីកម្ពុជា ព្រមទាំងមានការទទួលស្គាល់ជាអន្តរជាតិ លើផលិតផលដែលបានផលិត និងមានដាក់ស្លាក Made in Cambodia សម្រាប់ទាំងការនាំចេញ និងទាំងការលក់ក្នុងស្រុក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី