2025-04-25
គន ម៉េងហុង
2025-04-25
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ពិភាក្សាការងារជាមួយ លោកស្រី Mich Goh នាយិកាទទួលបន្ទុកផ្នែកគោលនយោបាយសាធារណៈរបស់ ក្រុមហ៊ុន AirBnB ដើម្បីជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់ពិភពលោក ពិសេសជួយដល់សហគមន៍ និងផ្ទះស្នាក់ (Homestay) តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ក្រុមហ៊ុន។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកស្រីនាយិកា ក្រុមហ៊ុន AirBnB ក៏បានបញ្ជាក់ពីជំហរ ស្តីពីកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីជួយជំរុញវិស័យទេសចរណ៍ តាមរយៈកិច្ចសហការផ្តល់នូវព័ត៌មាន និងទិន្នន័យទាក់ទងនឹងទេសចរណ៍ ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី