2025-04-23
គន ម៉េងហុង
2025-04-23
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហង់ ជួនណារ៉ុន ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា ក្រសួងអប់រំ បានកំណត់យកការធ្វើកំណែទម្រង់គ្រូបង្រៀនជាអាទិភាពមួយ ដោយផ្តោតលើការរៀបចំចក្ខុវិស័យថ្មីសម្រាប់វិជ្ជាជីវៈគ្រូបង្រៀននៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងអប់រំ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
ក្នុងដំណើរទស្សនកិច្ចសិក្សានៅវិទ្យាស្ថានជាតិអប់រំ នៃសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងសិង្ហបុរី (Nanyang Technological University) កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក្រសួងអប់រំ បានចែករំលែកពីសមិទ្ធផល ១០ឆ្នាំ នៃកំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀនក្នុងវិស័យអប់រំកម្ពុជា ចាប់តាំងពី ឆ្នាំ២០១៤ រហូតមកទល់បច្ចុប្បន្ននេះ ជាមួយតំណាងសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងសិង្ហបុរី។ ឯកឧត្តម ហង់ ជួនណារ៉ុន បញ្ជាក់ថា ក្រសួងអប់រំ ផ្តោតសំខាន់ទៅលើការរៀបចំចក្ខុវិស័យថ្មីសម្រាប់វិជ្ជាជីវៈ គ្រូបង្រៀន, ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន, ការបង្កើនគុណវុឌ្ឍិគ្រូបង្រៀន និងការអនុវត្តស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីពង្រឹងប្រសិទ្ធភាពនៃវិធីសាស្ត្របង្រៀន និងរៀនសំដៅ ឈានទៅបង្កើនលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែប្រសើរឡើង។
តំណាងសាកលវិទ្យាល័យ បានធ្វើបទបង្ហាញពីទិដ្ឋភាពទូទៅ និងកម្មវិធីរបស់វិទ្យាស្ថានជាតិអប់រំ (NIE) និងNIE International (NIEI) ដែលជាផ្នែកមួយរបស់សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (NTU) និងការអប់រំថ្នាក់បរិញ្ញាបត្រ នៃសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (NTU)។ ទន្ទឹមនេះ តំណាងសាកលវិទ្យាល័យ ក៏បានលើកឡើងពីម៉ូឌែល Teacher Education for the 21st Century (TE21): Empowering Teachers for the Future របស់វិទ្យាស្ថានជាតិអប់រំ ដោយផ្អែកលើចំណុចរង្វាស់សមត្ថភាពចំនួន៣ (V3SK) គឺគុណតម្លៃ រួមមាន៖ ការប្តេជ្ញាចិត្តចំពោះអ្នកសិក្សា ការប្តេជ្ញាចិត្តចំពោះវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តចំពោះសហគមន៍។
ចំពោះ ចំណេះដឹង និងជំនាញ ដែលស្របទៅនឹងគុណតម្លៃវិជ្ជាជីវៈចំនួន៣ មានដូចជា ការអនុវត្តវិជ្ជាជីវៈ ការរីកចម្រើននិងការអភិវឌ្ឍផ្ទាល់ខ្លួន និងភាពជាអ្នកដឹកនាំនិងភាពជាម្ចាស់ការ ដែលម៉ូឌែលនេះត្រូវបានរៀបចំឡើង ក្រោមគោលបំណងបណ្តុះបណ្តាលគរុសិស្ស ក្នុងការត្រៀមខ្លួនក្លាយជាគ្រូបង្រៀននាពេលអនាគត។ លោកសាស្ត្រាចារ្យព្រឹទ្ធបុរស បានបញ្ជាក់ពីតួនាទីរបស់វិទ្យាស្ថានជាតិអប់រំ ក្នុងការបណ្ដុះបណ្ដាលគ្រូបង្រៀន ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ និងសាលារៀនក្រោមភាពជាដៃគូ Tri-Partite ដើម្បីធានាឱ្យមានការតម្រឹមរវាងគោលនយោបាយអប់រំ ការបណ្តុះបណ្តាលគ្រូបង្រៀន និងការអនុវត្តកម្រិតសាលារៀន ដែលអនុញ្ញាតឱ្យមានការអនុម័តគោលនយោបាយ និងការអនុវត្តថ្មីៗទាន់ពេលវេលា, ការអនុវត្តកម្មវិធីត្រៀមគ្រូដំបូង (Initial Teacher Preparation Programmes - ITP), ការរៀបចំទស្សនវិជ្ជា និងក្របខ័ណ្ឌនៃការអភិវឌ្ឍគ្រូ និង Holistic Development of Educators៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី