SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារ ARDB ជំរុញឱ្យម្ចាស់ទីលានហាលគ្រាប់ស្វាយចន្ទី ទិញប័ណ្ណធានារ៉ាប់រងអគ្គីភ័យ ដើម្បីការពារហានិភ័យ


ធនាគារ ARDB ជំរុញឱ្យម្ចាស់ទីលានហាលគ្រាប់ស្វាយចន្ទី ទិញប័ណ្ណធានារ៉ាប់រងអគ្គីភ័យ ដើម្បីការពារហានិភ័យ
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជំរុញឱ្យកន្លែងប្រមូលទិញចន្ទីខេត្តកំពង់ចាម និងទីលានហាលចន្ទីដ៏ធំមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ ពិចារណាទិញប័ណ្ណធានារ៉ាប់រងអគ្គិភ័យ ដើម្បីការពារហានិភ័យដែលអាចកើតឡើងដោយយថាហេតុ ដូចជាករណីអគ្គិភ័យជាដើម។ នេះបើតាមការចុះផ្សាយរបស់ធនាគារ ARDB នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសពិនិត្យមើលការទិញស្វាយចន្ទីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកនៃធនាគារ ARDB បានពិនិត្យមើលឃ្លាំង ដូចជា៖ ឃ្លាំង ៩៩៩ ឈ្មោះ ងួន វណ្ណៈ និងអាងឡៃអ៊ឹម ប្រមូលទិញចន្លោះ ៥០០ទៅ៦០០តោន និងឃ្លាំងមួយកន្លែងទៀតស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបច្ចុប្បន្ន កំពុងប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ ក្នុង១ថ្ងៃ ៥០០តោន តម្លៃ ៥១០០រៀលទៅ ៥៣០០រៀល ក្នុង១គីឡូក្រាម។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ទីលានហាលចន្ទីខាងលើ ដែលស្ថិតក្នុងស្រុកសន្ទុកខេត្តកំពង់ធំនេះ បានទិញចន្ទីយកមកហាល និងស្តុកទុកប្រមាណ ២០០០តោន សម្រាប់នាំចេញចន្ទីស្ងួតទៅប្រទេសចិន វៀតណាម និងប្រទេសឥណ្ឌាផងដែរ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី