SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហគ្រិនខ្មែរ រៀបចំសិក្ខាសាលា បង្កើនការទូទាត់វិក្កយបត្រតាមប្រព័ន្ធឌីជីថល ដល់ម្ចាស់អាជីវកម្ម


សហគ្រិនខ្មែរ រៀបចំសិក្ខាសាលា បង្កើនការទូទាត់វិក្កយបត្រតាមប្រព័ន្ធឌីជីថល ដល់ម្ចាស់អាជីវកម្ម
A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ នឹងរៀបចំសិក្ខាសាលាក្រោមប្រធានបទ «បង្កើនការទូទាត់វិក្កយបត្រឱ្យកាន់តែប្រសើរឡើងតាមប្រព័ន្ធឌីជីថល» ដើម្បីបញ្ជៀបការយល់ដឹងពីការគ្រប់គ្រង និងទូទាត់វិក្កយបត្រ និងជម្រើសដ៏ល្អក្នុងការទូទាត់តាមរយៈធនាគារជាច្រើន ដល់សហគ្រិន និងម្ចាស់អាជីវកម្ម ដោយឥតគិតថ្លៃ។

តាមរយៈការចូលរួមសិក្ខាសាលា ដែលនឹងធ្វើឡើង នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ សហគ្រិន នឹងមានចំណេះដឹងក្នុងការតាមដាន និងផ្ទៀងផ្ទាត់វិក្កយបត្រ, ស្វែងយល់ពីបច្ចេកវិទ្យាការបង់ប្រាក់ឌីជីថល និងអត្ថប្រយោជន៍សម្រាប់អាជីវកម្ម និងរៀនពីវិធីដោះស្រាយបញ្ហាការទូទាត់ និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។ សិក្ខាសាលានេះ នឹងប្រព្រឹត្តឡើងវេលាម៉ោង ១:៣០ ដល់ ៣:៣០ រសៀល នៅ Khmer Enterprise Office BDC ជាន់ ៩ (OCIC)។

ក្នុងសិក្ខាសាលានេះ ម្ចាស់អាជីវកម្ម នឹងទទួលបានការប្រើប្រាស់ Bill Flow ដោយឥតគិតថ្លៃ ដើម្បីគ្រប់គ្រងវិក្កយបត្ររបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី