SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រយៈពេល១១ខែ កម្ពុជា បាននាំចូលទំនិញក្នុងទំហំទឹកប្រាក់ជាង២២ពាន់លានដុល្លារ ថយចុះ ៥,៤%


រយៈពេល១១ខែ កម្ពុជា បាននាំចូលទំនិញក្នុងទំហំទឹកប្រាក់ជាង២២ពាន់លានដុល្លារ ថយចុះ ៥,៤%
ពាណិជ្ជកម្ម

2023-12-18

ទូច សូរិយា

ពាណិជ្ជកម្ម

2023-12-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា នាំចូលទំនិញគិតជាទឹកប្រាក់ចំនួន ២២ ០០៦លានដុល្លារ ក្នុងរយៈពេល១១ខែ គឺចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ថយចុះ ៥,៤ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់ស្មើនឹង ២៣ ២៦៥លានដុល្លារ។

តាមរបាយការណ៍នាំចូលទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា ទំនិញនាំចូលច្រើនជាងគេ រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែងភាគរបស់វា។

ក្នុងរបាយការណ៍ដដែល បានបង្ហាញថា ការនាំចូល រ៉ែប្រើជាគ្រឿងចំហេះ, ប្រេងខនិជ និងផលិតផលពីការចម្រាញ់ មានទំហំ ៣ ០៦៨លានដុល្លារ ថយចុះ ៩,៣ភាគរយ ជាងឆ្នាំ២០២២ គឺ ៣ ៣៨៤លានដុល្លារ។ ចំពោះ ការនាំចូលផលិតផលបានពីការចាក់ដោយម្ជុល មានទឹកប្រាក់ ២ ៣៩៣លានដុល្លារ ថយចុះជិត ១១ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២ មានចំនួន ២ ៧០៩ លានដុល្លារ និងការនាំចូលម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែងភាគរបស់វា មានទឹកប្រាក់ ១ ៣៩៥ លានដុល្លារ មានការកើនឡើងជិត ៨ភាគរយជាងឆ្នាំ២០២២ គឺ ១ ២៩៥ លានដុល្លារ។

សូមជម្រាបថា កម្ពុជា ក៏បាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិសម្រេចបាន ២០ ៤៩៤លានដុល្លារក្នុងរយៈពេល ១១ខែ នៅឆ្នាំ២០២៣ មានការកើនឡើង ១,២ភាគរយ បើធៀបទៅឆ្នាំ២០២២ ដែលមានចំនួន ២០ ២៤៣លានដុល្លារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី