SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារ ARDB ផ្តល់ឥណទានដល់វិស័យកសិកម្ម ចិញ្ចឹមសត្វ និងត្រី ក្នុងអត្រាការប្រាក់សមរម្យ និងអនុគ្រោះ


ធនាគារ ARDB ផ្តល់ឥណទានដល់វិស័យកសិកម្ម ចិញ្ចឹមសត្វ និងត្រី ក្នុងអត្រាការប្រាក់សមរម្យ និងអនុគ្រោះ
ធនាគារ-ហិរញ្ញវត្ថុ

2025-03-31

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-03-31

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ផ្តល់ឥណទាន ចំពោះអ្នកមានគោលដៅច្បាស់លាស់ក្នុងការពង្រីកអាជីវកម្មចិញ្ចឹមត្រីពិតប្រាកដ ក្នុងវិស័យកសិកម្ម ចិញ្ចឹមសត្វ និងត្រី ក្នុងអត្រាការប្រាក់សមរម្យ និងអនុគ្រោះបន្ថែម។ នេះជាប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB។

ក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុភាពនៃការអភិវឌ្ឍអង្គការតុកកែញញឹមកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ជួបជាមួយនឹងបងប្អូនកសិករដែលមករៀនវិធីចិញ្ចឹមត្រីមកពីខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងបាត់ដំបងជាច្រើន, ទស្សនាផ្ទះលំហែ និងភោជនីយដ្ឋានលំដាប់ផ្កាយ៤ ជាមួយនឹងសោភ័ណភាពបៃតង កន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរណ៍កម្សាន្ត, សាលារៀនរបស់កុមារក្រីក្រ ពីថ្នាក់មត្តេយ្យដល់អនុវិទ្យាល័យ, កន្លែងបង្រៀនចិញ្ចឹមត្រី និងសួនបន្លែធម្មជាតិលើផ្ទៃដី ៣០ហិកតា ទីតាំងសម្តែងវប្បធម៌ចម្រុះជាតិសាសន៍ ព្រមទាំងកន្លែងកម្សាន្តជាច្រើនទៀត។

ក្នុងដំណើរទស្សនកិច្ចដដែលនោះ ឯកឧត្តមបណ្ឌិត កៅ ថាច នឹងទៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើលកន្លែងចិញ្ចឹមទា និងត្រីមួយកន្លែងបន្ថែមទៀត ឈ្មោះ កសិករគ្រួសារមនោរម្យ កំពុងចិញ្ចឹមទា សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅតាមបណ្តាខេត្តផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ធនាគារ ARDB កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥៕




នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី