SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ អភិរក្សត្រីខ្ជឹង និងត្រីគល់រាំង ដែលជិតផុតពូជជាការឆ្លើយតបនឹងតម្រូវការទីផ្សារ


រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ អភិរក្សត្រីខ្ជឹង និងត្រីគល់រាំង ដែលជិតផុតពូជជាការឆ្លើយតបនឹងតម្រូវការទីផ្សារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-15

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-15

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងដំណើរទស្សនកិច្ចចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ថា ការអភិរក្សត្រីដែលជិតផុតពូជ ដូចជាការបង្កាត់ និងពង្រីកពូជ គឺជាការឆ្លើយតបនឹងតម្រូវការទីផ្សារជាអាទិ៍ ត្រីខ្ជឹង និងត្រីគល់រាំង ដែលជានិមិត្តរូបនៃប្រទេសកម្ពុជា។

ឯកឧត្តម ឌិត ទីណា បានបន្តថា ការចូលរួមថែរក្សាពូជត្រីជិតផុតពូជទាំងនេះឱ្យបានល្អ គឺមិនត្រឹមតែការពារត្រីធម្មជាតិទេ ពិសេសជួយដល់ធម្មជាតិថែមទៀត ដូច្នេះការសិក្សា គឺមានសារសំខាន់ណាស់ដែលមិនត្រូវផ្តោតតែបច្ចេកទេសនោះទេ គឺត្រូវគិតគូរឱ្យមានលក្ខណៈសេដ្ឋកិច្ចទៀតផង។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា ការចូលរួមទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ និងការចូលរួមអភិរក្សធនធានធម្មជាតិ គឺជាការងារចាំបាច់ដើម្បីធានានិរន្តរភាពធនធានធម្មជាតិឱ្យមានបន្តរហូត ដូចជាការអភិរក្សផ្សោត ត្រីគល់រាំង និងត្រីរាជជាដើម ធ្វើយ៉ាងណាឱ្យពូជត្រីកម្រនេះមានវត្តមានកាន់តែច្រើនឡើង ដូចពាក្យស្លោកដែលថា«ទីណាមានទឹក ទីនោះមានត្រី»។

ក្នុងដំណើរទស្សនកិច្ចចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ស្ថិតក្នុងឃុំពាមជរ ស្រុកពាមជរ ខេត្តព្រៃវែងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញពិនិត្យកន្លែងបង្កាត់ ភ្ញាស់កូនត្រី ការផលិតចំណី និងដំណើរការចិញ្ចឹមតាមលក្ខណៈបច្ចេកទេស។ នៅក្នុងមជ្ឈមណ្ឌលមានពូជត្រីសាច់ឬត្រីសម្រាប់ផលិតកម្មនេះ គឺមានត្រីដូចជា ត្រីប្រា ត្រីឆ្ពិន ត្រីទីឡាព្យា ត្រីរ៉ស់ ត្រីកាប ត្រីអណ្តែងទន់ អណ្តែងអាព្រិច ខ្យង កង្កែប បង្កង និងអណ្តើកដែលយកមកអភិរក្សផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី