SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងប្រៃសណីយ៍ នឹងចាត់វិធានការផ្លូវច្បាប់ លើប្រតិបត្តិករ ដែលធ្វើអាជីវកម្មក្នុងវិស័យ ICT ដោយគ្មានការអនុញ្ញាត


ក្រសួងប្រៃសណីយ៍ នឹងចាត់វិធានការផ្លូវច្បាប់ លើប្រតិបត្តិករ ដែលធ្វើអាជីវកម្មក្នុងវិស័យ ICT ដោយគ្មានការអនុញ្ញាត
A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងពិន័យអន្តរការណ៍ ចាត់វិធានការតាមបទប្បញ្ញត្តិជាធរមាន ឬបញ្ឈប់សកម្មភាពអាជីវកម្ម ដល់ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេស ធ្វើប្រតិបត្តិការ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology - ICT) ដែលមិនដាក់ពាក្យស្នើសុំការអនុញ្ញាតបំពេញប្រតិបត្តិការពី ក.ប.ទ.។

ក្រសួងប្រៃសណីយ៍ សង្កេតឃើញថា ប្រតិបត្តិករមួយចំនួន ពុំទាន់បានមកបំពេញកាតព្វកិច្ចស្នើសុំការអនុញ្ញាតនៅឡើយទេ ហើយនៅតែបន្តធ្វើប្រតិបត្តិការដោយពុំមានការអនុញ្ញាតដដែល។ តាមមាត្រា ៥ នៃអនុក្រឹត្យលេខ១១០ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការផ្តល់ការអនុញ្ញាតប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា កំណត់ថា «គ្មានបុគ្គលណា អាចបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានទេ លើកលែងតែបុគ្គលនោះបានទទួលលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ពី ក.ប.ទ.»។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រសួងប្រៃសណីយ៍ អំពាវនាវតំណាងក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការដោយពុំមានការអនុញ្ញាត ឬមានបំណងធ្វើប្រតិបត្តិការនៅក្នុងវិស័យ ICT មកដាក់ពាក្យស្នើសុំការអនុញ្ញាត ស្របតាមបទប្បញ្ញត្តិជាធរមាន តាមប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល service.mptc.gov.kh (e-Registration) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍ ដែលចុះផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី