2025-03-29
គិត បុប្ផា
2025-03-29
គិត បុប្ផា
ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ចុះកិច្ចសន្យាទិញលក់ម្រេចខ្មៅ ក្នុងទំហំទឹកប្រាក់៧០ម៉ឺនដុល្លារ ជាមួយក្រុមហ៊ុន FUCHS Cambodia។ នេះបើតាមការចុះផ្សាយរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា តាមរយៈកិច្ចសហការខាងលើនេះ សហគមន៍កសិកម្មទំនើបម្រេចមេមត់ នឹងផ្គត់ផ្គង់ម្រេចខ្មៅចំនួន ១០០តោន ក្នុងតម្លៃថេរ ៧ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់ម្រេចស្តង់ដាសុវត្ថិភាព ដែលនេះជាតម្លៃល្អលើសពីតម្លៃមធ្យមនៅលើទីផ្សារប្រមាណ ១០%។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា សហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទីចំនួន៣ នៅក្នុងខេត្តកំពង់ធំ ក៏បានចុះហត្ថលេខាលើកិច្ចសន្យា ស្តីពី «ការផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី» ជាមួយក្រុមហ៊ុន MIRARTH ដើម្បីផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០តោន ក្នុងតម្លៃថេរមួយសម្រាប់រដូវកាលប្រមូលផលដំបូងរបស់សហគមន៍ ដែលមានទំហំទឹកប្រាក់ប្រមាណ ៦៥ម៉ឺនដុល្លារផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី