2023-12-14
គិត បុប្ផា
2023-12-14
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា ជួបពិភាក្សាការងារជាមួយនឹងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម របស់វៀតណាម នាឱកាសដែលចូលរួមក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម កាលពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរ បានប្តេជ្ញាចិត្តក្នុងការពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងឧស្សាហកម្ម ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមករបស់ប្រជាជនប្រទេសទាំងពីរ។
បើតាមក្រសួងពាណិជ្ជកម្ម ក្នុងជំនួបភិភាក្សាកាលពីថ្ងៃទី១២ ធ្នូ នាទីក្រុងហាណូយ ប្រទេសវៀតណាម ភាគីកម្ពុជា និងវៀតណាម បានផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ក្នុងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម ដោយពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្មក្នុងការឈានទៅរកការជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនថែមទៀត និងកិច្ចសហប្រតិបត្តិការបច្ចេកទេសលើផលិតកម្មក្នុងវិស័យឧស្សាហកម្មកែច្នៃ។
ជាមួយគ្នានេះ ភាគីទាំងពីរ បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងទាំងបី ពិនិត្យលទ្ធភាពសិក្សាលើទម្រង់លិខិតបទដ្ឋានគតិយុត្តិ ដើម្បីអាចមានលទ្ធភាពក្នុងការពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងទាំងបី។
គួរបញ្ជាក់ថា កិច្ចពិភាក្សារវាងភាគីកម្ពុជា និងវៀតណាម ដែលមានលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាភាគីកម្ពុជា និងឯកឧត្តម Nguyen Hong Dien រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ភាគីវៀតណាម ធ្វើឡើងក្នុងគោលបំណងពិភាក្សាការងារ រឹតចំណងសាមគ្គីភាព និងភាពជាដៃគូលើកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី