SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីទេសចរណ៍៖ ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ នឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក្នុងខេត្តដែលស្ថិតនៅតាមដងទន្លេ


រដ្ឋមន្ត្រីទេសចរណ៍៖ ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ នឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក្នុងខេត្តដែលស្ថិតនៅតាមដងទន្លេ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា តាមរយៈការរៀបចំបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ នឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តដែលនៅតាមដងទន្លេ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំបុណ្យទន្លេ នៅថ្ងៃទី២១-២២-២៣ ខែមីនា ខាងមុខ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ពីគោលបំណងពីរសំខាន់ៗបន្ថែមទៀត គឺទី១. ចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍តំបន់តាមដងទន្លេ និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេ។

ចំពោះទី២. ជួយបំផុសចលនាមហាជន និងគ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពនៃការបង្កើនសោភណភាព អនាម័យបរិស្ថានទីក្រុង និងសហគមន៍ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើមនុស្សកើត«ឆ្នាំរោង» ត្រូវនឹងសង្ក្រាន្តឆ្នាំថ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី