SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម និង JEMAI ពិភាក្សាពីការប្រើប្រាស់ជំនាញគ្រប់គ្រងឧស្សាហកម្មរបស់ជប៉ុន ដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មកម្ពុជា


រដ្ឋមន្ត្រីឧស្សាហកម្ម និង JEMAI ពិភាក្សាពីការប្រើប្រាស់ជំនាញគ្រប់គ្រងឧស្សាហកម្មរបស់ជប៉ុន ដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន (METI) និងសមាគមគ្រប់គ្រងបរិស្ថានជប៉ុនសម្រាប់ឧស្សាហកម្ម (JEMAI) ពិភាក្សាអំពីការប្រើប្រាស់ជំនាញ និងបទពិសោធគ្រប់គ្រងឧស្សាហកម្មរបស់ជប៉ុន ដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា។

ក្នុងជំនួប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក HAMASAKA Takashi ប្រធានការិយាល័យលើកកម្ពស់ការគ្រប់គ្រងបរិស្ថាន នៃ METI បានលើកឡើងពីប្រវត្តិនៃដំណើរការឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័សរបស់ជប៉ុនក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ដែលបង្កឱ្យមានការបំពុលយ៉ាងខ្លាំង ដែលធ្វើឱ្យរដ្ឋាភិបាលជប៉ុន អនុវត្តវិធានការច្បាប់ បទប្បញ្ញត្តិ ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយវិស័យឯកជន។ ការធ្វើបែបនេះ គឺដើម្បីបង្កើតបច្ចេកវិទ្យាគ្រប់គ្រងការបំពុល បន្តលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព។

លោក HAMASAKA Takashi បានចែករំលែកអំពីឧត្តមានុវត្តមួយចំនួនរបស់ជប៉ុន រួមទាំងការបង្កើតអង្គភាពគ្រប់គ្រងការបំពុលសម្រាប់រោងចក្រចាប់តាំងពីឆ្នាំ១៩៧១ ព្រមទាំងសារសំខាន់នៃការអនុលោមតាមស្តង់ដានិរន្តរភាពអន្តរជាតិ សម្រាប់ការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលរបស់ឧស្សាហកម្មកម្ពុជាផងដែរ។ ឯកឧត្តម ហែម វណ្ណឌី ស្វាគមន៍ចំពោះការចែករំលែកបទពិសោធនេះ ហើយ ឯកឧត្តម ក៏បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញការវិនិយោគ ពង្រឹងការអនុវត្តគោលការសង្គម បរិស្ថាន និងអភិបាលកិច្ច (ESG) ក្នុងឧស្សាហកម្ម។

ឯកឧត្តម ហែម វណ្ណឌី បញ្ជាក់ពីអភិក្រមតុល្យភាព ដោយរៀបចំបទប្បញ្ញត្តិ លក្ខណៈច្បាស់លាស់ និងជាក់ស្តែងតាមបរិបទរបស់កម្ពុជា ផ្តោតលើការអប់រំ និងការគាំទ្រវិស័យឯកជន ជាជាងការប្រើប្រាស់វិធានការផាកពិន័យ និងដាក់ទណ្ឌកម្មជាធំ។ លោក HAMASAKA លើកឡើងថា សមាគម JEMAI របស់ជប៉ុន បាននិងកំពុងសហការគាំទ្រក្រសួងឧស្សាហកម្មកម្ពុជា លើកិច្ចគ្រប់គ្រងការបំពុលនៅក្នុងរោងចក្រសហគ្រាស ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មស្របតាមគោលដៅអភិវឌ្ឍន៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី