SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ពិភាក្សាពីវិស័យពន្ធដារ ពាណិជ្ជកម្ម ភស្តុភារកម្ម និងការផ្គត់ផ្គង់ថាមពល


គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ពិភាក្សាពីវិស័យពន្ធដារ ពាណិជ្ជកម្ម ភស្តុភារកម្ម និងការផ្គត់ផ្គង់ថាមពល
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-09

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-09

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កិច្ចប្រជុំលើកទី២៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ពិភាក្សាប្រធានបទការគ្រប់គ្រងបទប្បញ្ញត្តិបរិស្ថាន, កិច្ចការរដ្ឋបាលនិងធនធានមនុស្ស នៅតាមសហគ្រាស និងគ្រឹះស្ថាន, វិស័យពន្ធដារ ពាណិជ្ជកម្ម ភស្តុភារកម្ម ការផ្គត់ផ្គង់ថាមពល និងផ្សេងៗ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក៏ដូចជាវេទិកានានា ផ្តល់នូវឱកាសឱ្យវិនិយោគិនលើកឡើងពីបញ្ហាប្រឈម និងទទួលបានដំណោះស្រាយសមស្រប ដែលធ្វើឱ្យពួកគេកាន់មានភាពទុកចិត្តបន្តវិនិយោគ និងផ្សព្វផ្សាយទៅក្នុងសហគមន៍ធុរកិច្ចរបស់ពួកគេ។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្នើសុំឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវចូលរួមពិនិត្យដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា ដែលស្ថាប័នឯកជនបានស្នើឡើងឱ្យបានទាន់ពេលវេលា ដើម្បីជំរុញឱ្យមានការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជាបានកាន់តែច្រើនឡើងបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក FUJIOKA Ryosuke ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន (METI) និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន (AMEICC) បានធ្វើបទបង្ហាញអំពីរបាយការណ៍បញ្ចប់គម្រោងសិក្សាស្រាវជ្រាវអំពី «ការបង្កើតកិច្ចសហការសេដ្ឋកិច្ចរួមគ្នា កម្ពុជា-ជប៉ុន តាមរយៈការពង្រីកធុរកិច្ចជប៉ុននៅកម្ពុជាប្រកបដោយចីរភាព» និងបានប្រគល់របាយការណ៍ដល់ ឯកឧត្តម ស៊ុន ចាន់ថុល ទុកជាឯកសារមូលដ្ឋានផងដែរ។

កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ជាកិច្ចប្រជុំទ្វេភាគី ដែលជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដោយផ្តល់ឱកាសឱ្យអ្នកវិនិយោគជប៉ុន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរដោយផ្ទាល់ ជូនតំណាងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី