SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

តើម្ចាស់អាជីវកម្ម ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ នៅពេលចុះបញ្ជីពាណិជ្ជកម្ម?


តើម្ចាស់អាជីវកម្ម ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ នៅពេលចុះបញ្ជីពាណិជ្ជកម្ម?
A+ A-

ភ្នំពេញ៖ ម្ចាស់អាជីវកម្មមួយចំនួនបានគិតថា ការចុះបញ្ជីអាជីវកម្ម គឺជានីតិវិធីមួយដែលពិបាកហើយមានភាពសាំញ៉ាំ និងមិនសូវជាចាំបាច់សម្រាប់អាជីវកម្មរបស់ខ្លួននោះទេ និងខ្លះទៀតបានគិតថាអាជីវកម្មខ្លួន ជាអាជីវកម្មលក្ខណៈគ្រួសារ ឬនៅតូចតាចនៅឡើយ។ ទន្ទឹមនឹងនេះ ក៏មានម្ចាស់អាជីវកម្មមួយចំនួនគិតថា ការចុះបញ្ជីអាជីវកម្ម គឺជារឿងល្អ ដែលអាចផ្លាស់ប្តូរស្ថានភាពអាជីវកម្មរបស់ពួកគេ ឱ្យក្លាយជាអាជីវកម្មមួយដែលស្របច្បាប់ មានលក្ខណៈពេញលេញ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានទូទៅ។

តើអ្នកធ្លាប់គិតទេថា ហេតុអ្វីត្រូវចុះឈ្មោះបញ្ជីអាជីវកម្ម? តើការចុះឈ្មោះបញ្ជីអាជីវកម្មទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? ខាងក្រោមនេះ ជាអត្ថប្រយោជន៍នៃការចុះបញ្ជីពាណិជ្ជកម្ម ដែលបានបញ្ជាក់នៅក្នុងសៀវភៅមគ្គុទ្ទេសក៍ស្តីពី «ដំណើរការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន» ចំនួន ៧ចំណុច រួមមាន៖

ទី១. បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្មរបស់អ្នក, ទី២. ជៀសវាងការផាកពិន័យផ្សេងៗ និងការតម្រូវឱ្យបិទទ្វារអាជីវកម្ម, ទី៣. ទទួលបានការគាំពារតាមផ្លូវច្បាប់, ទី៤. ទាក់ទាញអតិថិជន (ក្រុមហ៊ុនធំ) ដែលបញ្ជាទិញក្នុងទំហំធំ ព្រោះគ្មានក្រុមហ៊ុនធំណាចង់រកស៊ី ជាមួយអាជីវកម្មដែលមិនបានចុះបញ្ជីនោះទេ, ទី៥. ជួយសម្រួលដល់ការទទួលកម្ចីប្រាក់ពីធនាគារ និងការវិនិយោគពីវិនិយោគិន, ទី៦. ទទួលបានអត្ថប្រយោជន៍ផ្សេងៗ សម្រាប់និយោជិតរបស់អ្នកពីបេឡាជាតិសន្តិសុខសង្គម និងទី៧. បំពេញកាតព្វកិច្ចជាពលរដ្ឋ ក្រោមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា ដើម្បីទទួលបានការគាំពារតាមផ្លូវច្បាប់។

ដើម្បីឱ្យអាជីវកម្មរបស់លោកអ្នកដំណើរការបានល្អ គឺត្រូវចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម, ចុះបញ្ជីពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារ, ធ្វើសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងចុះបញ្ជិកាសហគ្រាសគ្រឹះស្ថាននៅបេឡាជាតិសន្តិសុខសង្គម។ សម្រាប់អាជីវកម្មមួយចំនួន ត្រូវស្នើសុំការអនុញ្ញាតពីក្រសួង-ស្ថាប័នដទៃបន្ថែមទៀត ដែលអាចជាក្រសួងទេសចរណ៍ (សម្រាប់ភោជនីយដ្ឋាន), ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ (សម្រាប់ក្រុមហ៊ុនសំណង់) និងក្រសួងសុខាភិបាល (សម្រាប់ឱសថស្ថាន ឬមន្ទីរពេទ្យ) ជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី