2025-03-09
ឃី ភារៈ
2025-03-09
ឃី ភារៈ
ភ្នំពេញ៖ គោលនយោបាយចំណូលមិនមែនសារពើពន្ធ នឹងពិនិត្យថ្លឹងថ្លែងរវាងទិដ្ឋភាពចំណូល ទិដ្ឋភាពផលប៉ះពាល់ និងការពេញចិត្តពីសាធារណជន ចៀសវាងផលប៉ះពាល់ជាអវិជ្ជមានដល់គោលនយោបាយទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (SME) និងមិនបង្កការរាំងស្ទះដល់កំណើនសេដ្ឋកិច្ច។
គោលនយោបាយចំណូលមិនមែនសារពើពន្ធ ត្រូវឈរលើគោលការណ៍សំខាន់ចំនួន២ បន្ថែមទៀត គឺលើកកម្ពស់គុណភាពសេវាបម្រើសេចក្តីត្រូវការប្រកបដោយការជឿទុកចិត្ត និងការពេញចិត្តរបស់សាធារណជន និងប្រសិទ្ធភាពចំណាយលើប្រតិបត្តិការ ប្រមូលចំណូល។ យុទ្ធសាស្ត្រកៀរគរចំណូល នៃរាជរដ្ឋាភិបាល ត្រូវបានរៀបចំដោយជំរុញការអនុវត្តវិធានការគន្លឹះ ដែលមានក្នុងផែនការគោលពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាពិសេសការពង្រឹងការប្រមូលចំណូលឱ្យអស់សក្តានុពល នៃប្រភពចំណូលមានស្រាប់ និងសក្តានុពលចំណូលថ្មីដែលមិនទាន់មានយន្តការប្រមូល។
ជារួម ការពង្រឹងប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព នៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ផ្តោតលើគោលដៅចម្បងៗចំនួន៣ រួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ច និងស្ថាប័ននៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ទី២.ការពង្រឹងមុខងារស្នូលក្នុងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព និងទី៣.ពង្រឹងមុខងារគាំទ្រដោយធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងចំណូលមិនមែនសារពើពន្ធឱ្យឆ្លើយតបនឹងតម្រូវការមុខងារស្នូល៕
ប្រភពសៀវភៅ៖ យុទ្ធសាស្ត្រកៀរគរចំណូលនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី