2024-10-30
ទូច សូរិយា
2024-10-30
ទូច សូរិយា
ភ្នំពេញ៖ សភាពាណិជ្ជកម្មហុងកុង បន្តសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ ដើម្បីទាក់ទាញវិនិយោគិនហុងកុងបន្ថែមទៀត ឱ្យមកចាប់យកឱកាសវិនិយោគនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក Dewan Saiful Alam តំណាងគណៈប្រតិភូសភាពាណិជ្ជកម្មហុងកុង នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ ឯកឧត្ដម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានបង្ហាញពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរីកលូតលាស់ប្រកបដោយភាពធន់ តាមរយៈកំណើនសេដ្ឋកិច្ចជាលំដាប់, អត្រាអតិផរណាដែលអាចគ្រប់គ្រងបាន, កំណើននៃរំហូរវិនិយោគ, អត្រាប្តូរប្រាក់ដែលមានស្ថិរភាព, និងការប្តេជ្ញាចិត្តខ្ពស់របស់តួអង្គពាក់ព័ន្ធក្នុងការចូលរួមធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច។
ឯកឧត្ដម នុត អ៊ុនវ័ណរ៉ា បានលើកឡើងបន្ថែមពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគកម្ពុជា ដែលរាជរដ្ឋាភិបាល បានផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរឹង និងទុន ដោយបង្កភាពងាយស្រួលសម្រាប់វិនិយោគិនក្នុងការបណ្តាក់ទុនវិនិយោគប្រកបដោយទំនុកចិត្តផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី