2024-09-26
ទូច សូរិយា
2024-09-26
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានកំណត់ក្រុមហ៊ុន ដែលមានគុណវុឌ្ឍិក្នុងការនាំចូលសាច់បង្កកចំនួន ២០បន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងលើការនាំចូលមុខទំនិញសាច់បង្កកក្នុងប្រទេសកម្ពុជា។ ការកំណត់ក្រុមហ៊ុនចំនួន ២០នេះ គឺគិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
ការបន្ថែមក្រុមហ៊ុនចំនួន ២០បន្ថែមទៀតនេះ ធ្វើឡើងតាមចំណារឯកភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅលើលិខិតលេខ ២៣៧៤ សហវ.ល.ស ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដា្ឋនគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ ដែលចេញផ្សាយនាថ្ងៃទី២៣ កញ្ញានេះ ក្រុមហ៊ុនដែលមានគុណវុឌ្ឍិក្នុងការនាំចូលសាច់បង្កកក្នុងកម្ពុជា សរុបមានចំនួន ៤០ក្រុមហ៊ុន។ គួរបញ្ជាក់ថា ក្រុមហ៊ុន ដែលអាចនាំចូលមុខទំនិញសាច់បង្កកដោយស្វ័យប្រវត្តិ គឺជាក្រុមហ៊ុនវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនមានគុណវុឌ្ឍិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី